១- និយមន័យ ស្ថាបត្យកម្ម គឺ ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ។
ពេលនេះ ស្ថាបត្យកម្មយើង សំដៅទៅលើ ស្ថាបត្យកម្មរបស់ខ្មែរនាសម័យអង្គរ
ដែលល្បីល្បាញពាសពេញពិភពលោកសព្វថ្ងៃ ។ សិល្បៈ ឬ
សប្បៈគឺជាការងារជំនាញ ឬ ហត្ថកម្មគ្រប់បែបយ៉ាងដែប្រកបដោយសិល្ប៏ មានន័យថា
កិច្ចការទាំង ឡាយដែលធ្វើអោយមនុស្សចាប់ចិត្តដិតអារម្មណ៏ ចង់ឃើញ ចង់ស្គាល់ ចង់ស្តាប់ ។ សិល្បៈ មានច្រើនប្រភេទដូចជា
ចំរៀង របាំ ចម្លាក់ គំនូរ សំណង់ សូនរូប ជាដើម
។ យើងលើកយកតែសិល្បៈ
សំណង់ខ្មែរបុរាណខ្លះ ៗ មកធ្វើជាបទបង្ហាញ ។ រចនាបថ ការបញ្ជេញគំនិតផ្ទាល់របស់ខ្លូនទីនេះសំដៅលើសិល្បៈក្នុងការសាងសង់ ឬ
តាក់តែងលំអតាម គំនិត របស់ព្រះមហាក្សត្រ ក្នុងការស្គាល់រចនាបថរបស់ប្រាសាទបុរាណ ។ ២-ការវិវត្តនៃសណង់ខ្មែរ
ប្រវត្តសាស្រ្តបានបង្ហាញអោយឃើញថា
សិល្បៈខាងសំណង់របស់ខ្មែរ
គឺមានកំណើនឡើងតាំងពីសម័យហ្វូណនមកម៉្លេះ ។ ស្នាដៃសិល្បៈនៃសំណង់ទាំងនេះ
ចេះតែវិវត្តជាបន្តបន្ទាប់រហូតដល់ចុងសម័យអង្គរ “ សម័យបាយ័ន
“ ។ដើម្បី ងាយស្រួលដល់ការសិក្សា អ្នកបុរាណវិទូ បានធ្វើការបែងចែក នូវស្នាដៃនៃសិល្បៈខ្មែរជា
១៣ រចនាបថខុសៗគ្នាគឺ គេសង្កេត
ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា
ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយ ព្រះសិវៈជាធំ ។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២
សាសនាព្រាហ្មណ៏មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ
។
ជាក់ស្តែងនៅតាមជញ្ជាំងជុំវិញប្រាសាទអង្គវត្តយើងឃើញមានរឿងរ៉ាវផ្សេងដែលទាក់ទងដល់
អវតាព្រះវស្ណុះ ដូចជារឿងរាមាយណៈ ជាមហាភារតៈជាដើម ។
ទោះជាក្នុងពេលនោះសាសនាព្រាហ្មណ៏ ត្រូវបានព្រះមហាត្សត្រ
ភាគច្រើនយកចិត្តទុកដាក់គោរពយ៉ាងខ្ជាប់ខ្ជូន
ក៏ពុទ្ធសាសនានៅតែទទួលការអនុគ្រោះផងដែរ រហូតដល់មានព្រះមហាក្សត្រខ្លះគោរពពុទ្ធសាសនាទៀតផង
ពិសេសនៅចុងស វ ទី ១២ ។ មកដល់ដើមស វ ទី ១៣
ពុទ្ធសាសនាមានការលូតលាស់ឡើងវិញ ឯសាសនា ព្រាហ្មណ៏ ត្រូវចុះឥទ្ធិ ពល
ជាក់ស្តែងព្រះបាទជ័យវរ្មន័ទី ៧និង អគ្គមហេសី គឺជាពុទ្ធសាសនិកជន ដ៏ឆ្នើមបំផុត
នាសម័យកាលនោះ ។ ក្រោយព្រះបាទជ័យវរន្ម័ទី
៧ទ្រង់សោយទីវង្គតទៅ ស្តេចសោយទីវង្គទៅ ស្តេចសោយរាជបន្ត បានវិលមកគោរព ព្រាហ្មណ៏
សាសនាវិញ ដែលជាហេតុនាំអោយមានប្រតិកម្មសាសនាកើតឡើង
។ជាក់ស្តែងគឺនៅចុង ស វ ទី ១៣ ពុទ្ធ សាសនា មហាយានត្រូវបានសាបរលាបស្ទើរសូន្យ ។ ចំណែកឯសាសនាព្រាហ្មណ៏វិញក៏បាត់បង់ស្ទើរតែទាំងស្រុងផងដែរនៅស វ ទី ១៤ ។
ពេលនោះ ពុទ្ធសាសនានិកាយថេរវាទ ក៏បានលេចមុខឡើងវិញ និងមានឥទ្ធិពល ទន្ទឹមគ្នា
។ ហើយ រីកចំរើន និងថយចុះដោយផ្លាស់វេនគ្នា
។ នេះមានន័យថា ទោះបីសាសនាណាមួយមានឥទ្ធិពលជាងក្តី ក៏ សាសនា មួយ
ទៀតនៅតែ រក្សាបាននូវអត្ថិភាពរបស់ខ្លូនផងដែរ ។
៣- រចនាបថខុសៗគ្នា
គេសង្កេត ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា
ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយព្រះសិវៈជាធំ
។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២
សាសនាព្រាហ្មណ៏មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ
។
ជាក់ស្តែងនៅតាមជញ្ជាំងជុំវិញប្រាសាទអង្គវត្តយើងឃើញមានរឿងរ៉ាវផ្សេងដែលទាក់ទងដល់
អវតាព្រះវស្ណុះ ដូចជារឿងរាមាយណៈ ជាមហាភារតៈជាដើម ។
ទោះជាក្នុងពេលនោះសាសនាព្រាហ្មណ៏ ត្រូវបានព្រះមហាត្សត្រ
ភាគច្រើនយកចិត្តទុកដាក់គោរពយ៉ាងខ្ជាប់ខ្ជូន
ក៏ពុទ្ធសាសនានៅតែទទួលការអនុគ្រោះផងដែរ រហូតដល់មានព្រះមហាក្សត្រខ្លះគោរពពុទ្ធសាសនាទៀតផង
ពិសេសនៅចុងស វ ទី ១២ ។ មកដល់ដើមស វ ទី ១៣ ពុទ្ធសាសនា
មានការលូតលាស់ឡើងវិញ ឯសាសនា ព្រាហ្មណ៏ ត្រូវចុះឥទ្ធិ ពល
ជាក់ស្តែងព្រះបាទជ័យវរ្មន័ទី ៧ និង អគ្គមហេសី គឺជាពុទ្ធសាសនិកជន ដ៏ឆ្នើមបំផុត
នាសម័យកាលនោះ ។ ក្រោយព្រះបាទជ័យវរន្ម័ទី ៧
ទ្រង់សោយទីវង្គតទៅ ស្តេចសោយទីវង្គទៅ ស្តេចសោយរាជបន្ត បានវិលមកគោរព ព្រាហ្មណ៏
សាសនាវិញ ដែលជាហេតុនាំអោយមានប្រតិកម្មសាសនាកើតឡើង ។
ជាក់ស្តែងគឺនៅចុង ស វ ទី ១៣ ពុទ្ធ សាសនា មហាយានត្រូវបានសាបរលាបស្ទើរសូន្យ
។ ចំណែកឯសាសនាព្រាហ្មណ៏វិញក៏បាត់បង់ស្ទើរតែទាំងស្រុងផងដែរ
នៅស វ ទី ១៤ ។ ពេលនោះ ពុទ្ធសាសនានិកាយថេរវាទ ក៏បានលេចមុខឡើងវិញ
និងមានឥទ្ធិពល ទន្ទឹមគ្នា ។ ហើយ រីកចំរើន
និងថយចុះដោយផ្លាស់វេនគ្នា ។
នេះមានន័យថា ទោះបីសាសនាណាមួយមានឥទ្ធិពលជាងក្តី ក៏ សាសនា មួយ ទៀតនៅតែ
រក្សាបាននូវអត្ថិភាពរបស់ខ្លូនផងដែរ ។ម្យ៉ាងទៀត គួរកត់សំគាល់ផងដែរ
រហូតដល់សព្វថ្ងៃនេះ ទោះបីព្រាហ្មណ៏សាសនា ត្រូវរលាយសាបសូន្យទៅហើយក្តី ក៏នៅ
ក្នុងសន្តានចិត្តខ្មែរទោះតិច ឬ ច្រើនក៏នៅតែទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៏នៅឡើយដែរ
។
៤- រចនាបថឃ្លាំង (ចុងស. វ
ទី១០និងពាក់កណ្តាលទី១ នៃ ស. វ ទី១១ )
រចនាបថឃ្លាំងស្ថិតនៅរជ្ជកាលព្រះបាទជ័យវរ្មន័
ទី ៥ ( គ ស ៩៦៨- ១០០២) និងព្រះបាទសូរ្យវរ្ម័នទី ១(១០០២ – ១០៥០)ដែលមានរាជធានីនៅអង្គរ ហើយ ប្រាសាទដែលចចាត់បញ្ចូលក្នុងរចនាបថនេះរួមមាន
- ប្រាសាទតាកែវ
ប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ប្រាសាទភិមានអាកាស
ខ្លោងទ្វារព្រះបរមរាជវាំង
- ប្រាសាទភ្នំជីសូរ
និងប្រាសាទ ព្រះ វិហារជាដើម ។
បន្ទាប់ពីរចនាបថឃ្លាំងមក បុព្វបុរសខ្មែរឈប់សង់ -
ប្រាសាទពីឥដ្ឋទៀតហើយ គឺគេចាបើផ្តើមសង់ពីថ្មភក់ និងសង់
ជាប្រាសាទភ្នំ សប្បនិមិត្ត ( ប្រាសាទដែលសងនៅលើខឿនច្រើនជាន់ ឬ ខឿនផ្ទាល់ដី
តែមានជីកគូរទឹកពន្ធ័ជុំវិញ ) កាន់ តែច្រើនឡើងៗ ។
៥- ប្រភេទនៃប្រាសាទ
សំណង់ប្រាសាទមានច្រើនប្រភេទដូចជា
១-ប្រាសាទដែលមានប្រាង្គតែមួយ
ហើយសង់ដាច់តែឯងដូចជា ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ
និងប្រាសាទកុតិស្វរៈជាដើម ។
២-ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់ដូចជា
ប្រាសាទព្រះគោ ប្រាសាទលលៃប្រាសាទបាតជុំ និងប្រាសាទក្រវ៉ាន់ជាដើម ។
៣-ប្រាសាទដែលសង់លើដីរាបស្មើដោយគ្មានខឿនដូចជា
ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះន្ធ័ ប្រាសាទតាសោម និង
ប្រាសាទបន្ទាយស្រីជាដើម ។
៤-ប្រាសាទភ្នំ
(ប្រាសាទភ្នំមានពីរប្រភេទ គឺ ប្រាសាទ ភ្នំសង់ខឿនជាភ្នំធម្មជាតិ និង
ប្រាសាទភ្នំសង់នៅលើដីរាបស្មើតែមានខឿន ច្រើន ជាន់ខ្ពស់ៗ ហើយមានទំហំធំៗ ដូចជាៈ
ប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម ប្រាសាទបាគង ប្រាសាទអង្គរវត្ត ប្រាសាទបាយន័ និង
ប្រាសាទបាពួនជាដើម ។
ប្រាសាទឃ្លាំង
ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង
និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយ ប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាង
ជើងហៅថាប្រាសាទឃ្លាំងជើង
និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង។
ប្រាសាទទាំងពីរនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ
ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូង
តូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យវរ្ម័នទី។
ក្រៅពីប្រាសាទទាំងពីរដែលឋិតក្នុងរចនាបថឃ្លាំង
នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ឋិតក្នុងរចនាបថឃ្លាំងផងដែរ។
ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗ
ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ
តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា
ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន
ឬជនបរទេសជាដើម។
ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំង ខាងត្បូង។
៦- រចនាបថសំខាន់ៗនៃប្រាសាទ
សំណង់ : រចនាបថនេះ
សំណង់បានចាប់ផ្តើមមានសំបូលកោង អំពីឥដ្ឋ រួចអំពីថ្មភក់នៅលើថែវព័ទ្ធជុំវិញ។
ស្ថាបត្យកម្ម
-ក្បាច់ផ្តែ : របស់រចនាបថឃ្លាំងមិនសូវឆើតឆាយ មិនសូវមានរូបមនុស្ស
ឫ សត្វលំអផ្តែទេ នៅចំកណ្តាលមែកឈើកោងខ្លាំងមានរាងដូចអក្សរ U នៅចំកណ្តាលមានក្បាលកាលា
ជួនកាលកាលានោះមានបង្ហាញដៃផង នៅក្រោមមែកឈើមានក្បាច់ទំពក់ស្រប។
-សសរស្តម្ភ : នៅដើមរចនាបថឃ្លាំង គឺមានសសរស្តម្ភរលីង ឬលំអដោយស្លឹកឈើតូច ។
ល្បាក់ចិញ្ចៀនមួយ ១៨ មានទំហំដូចគ្នាទាំងអស់
ក្រៅពីនោះការតុបតែងលំអសសរមានលក្ខណៈដូចសម័យមុនខ្លះ ។
-សសរផ្អោម : មានភ្ញីវល្លិ ‹ក្បាលចង្វាយ›
នៅរចនាបថបាពួន មានលំអស្លឹកឈើច្រើន។
-បដិមារូបសតវត្សទី១១
: ‹របស់រចនាបថឃ្លាំង និងបាពួន› បដិមារូបមានរូបដាច់តែឯង
និងក្បាច់ក្រឡោតទាបមាននៅលើផ្ដែ និងតាមជញ្ជាំង ‹សម័យ បាពួន›
។
-លំអសក់ : មិនខុសពីសម័យមុនៗដែរ
ក្នុងរចនាបថឃ្លាំងរូបនីមួយៗ មានទឹកមុខស្លូតបូត ។ រចនាបថបាពួន
រាងរាវសង្ហាហើយទន់ភ្លន់ ។
ក្នុងរចនាបថឃ្លាំង និងបាពួន មានលក្ខណៈជាមនុស្សប្រកបដោយភាពរស់រវើក ដូចធម្មជាតិបុរាណដែលមានកំរិតខ្ពស់កប់កំពូល ។ មិនតែប៉ុណ្ណោះក្នុងរូបនីមួយៗ មានភាពធម្មតា ។ ព្រោះខ្មែរចេះរិះគន់គន្លឹះ ធ្វើឲ្យរូបចម្លាក់មានស្ថេរភាព ។ ដូច្នេះហើយបានជាយើងប្រទះនូវចម្លាក់ ដែលមានក្បាច់ក្រឡោតទាបជាផ្ទាំងតូចៗ ក្នុងសម័យបាពួន ៕
ក្នុងរចនាបថឃ្លាំង និងបាពួន មានលក្ខណៈជាមនុស្សប្រកបដោយភាពរស់រវើក ដូចធម្មជាតិបុរាណដែលមានកំរិតខ្ពស់កប់កំពូល ។ មិនតែប៉ុណ្ណោះក្នុងរូបនីមួយៗ មានភាពធម្មតា ។ ព្រោះខ្មែរចេះរិះគន់គន្លឹះ ធ្វើឲ្យរូបចម្លាក់មានស្ថេរភាព ។ ដូច្នេះហើយបានជាយើងប្រទះនូវចម្លាក់ ដែលមានក្បាច់ក្រឡោតទាបជាផ្ទាំងតូចៗ ក្នុងសម័យបាពួន ៕
សិល្បៈ និង ប្រាសាទបុរាណ
ចម្លាក់ព្រាហ្មបុរោសិក, គោបុរៈទី ១
ទ្វារបាលសំរិទ្ធ សារមន្ទីរភិមាយ, ប្រាសាទកំផែងយ៉ៃ, ស៊ីសាកេត
សំលៀកបំពាក់បុរស :
ចម្លងតាមរចនាបថមុន ក៏ប៉ុន្តែគ្មានរំភាយទេ
ផ្នត់តូចៗ។
១. រចនាបថឃ្លាំង : ចម្លងតាមរចនាបថមុន ក៏ប៉ុន្ដែគ្មានរំភាយទេ មានតែផ្នត់តូចៗជាក្បាច់ក្បូរ ។
សំលៀកបំពាក់ស្រី : រចនាបថឃ្លាំង
មានលំនាំដូចសម័យមុន ជាយខាងលើធ្លាក់រំភាយផ្នត់សំពត់ញឹក ។ រចនាបថបាពួន
ជាយសំពត់ឡើងដល់ពាក់កណ្ដាលខ្នង ចំហក្បាលពោះដែរគ្មានរំភាយទេ
ជាយសំពត់ពីមុខរាងកន្ទុយត្រី ។
ការតុបតែងកាយទេវរូបស្ត្រី និង បុរស រចនាបថឃ្លាំង
ការតុបតែងកាយទេវរូបស្ត្រី និង បុរស រចនាបថឃ្លាំង
៧- តំលៃនៃស្ថាបត្យកម្មខ្មែរ
តាមការអធិប្បាយកន្លងមក បានបង្ហាញអោយឃើញថា
ស្ថាបត្យកម្មខ្មែរ គឺ មានការវិវត្តរីកចម្រើន ឥតឈប់ឈរពី សម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង
។ ត្រង់នេះបង្ហាញអោយឃើញថាស្ថាបត្យករខ្មែរ គឺប្រាកដជាមានទេពកោសល្យខ្ពង់ខ្ពស់បំផុត
។ ក្រៅពីទេពកោសល្យខាងការផ្សែផ្សំធ្វើសំយោគពីសិល្បៈបរទេស និង
សិល្បៈខ្មែរជំនាន់មុន ៗ
ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទំរង់ជាសិល្បៈខ្មែរស្របតាមទស្សនៈ
ខ្មែរសុទ្ធសាធទៀតផង ។
ឧទាហរណ៏ នៅសម័យភ្នំដា ខ្មែរបានលុង
ភ្នំធ្វើជាប្រាសាទតាមទម្រង់នៃសិល្បៈឥណ្ឌា តែក្រោយមកសាបត្យករខ្មែរ បាន ច្នៃប្រឌិតេពីជំនឿគោរពនៅលើទីខ្ពស់ដូចជាភ្នំធម្មជាតិមកជំនួសដោយការកសាងប្រាសាទភ្នំនៅលើដីរាបទៅវិញ
។ ទស្សនៈ គោរពទីខ្ពស់នេះ
ខ្មែរមានរួចមកហើយតាំងពីបុរេប្រវត្តិមកម៉្លេះលុះឥណ្ឌាចូលមកដល់ស្រុកខ្មែរ
ក៏ជំរុញអោយទស្សនៈទាំងពីរ ដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត
។
បង្កាន់ដៃរូបនាគអមសងខាងផ្លូវចូលទៅកាន់ប្រាសាទនីមួយៗ
នឹងគូរទឹកពន្ធ័ជុំវិញប្រាសាទ
គឺជានិមិត្តរូបនៃលំនៅឋានរបស់អាទិទេពនៅឯលើភ្នំហិម៉ាឡៃ ដែលពន្ធ័ជុំវិញដោយមហាសមុទ្រ
។ នេះជាជំនឿតាមទស្សនៈទេវៈនិយមរបស់ពួកឥណ្ឌានាសម័យដើម ។
ប៉ុន្តែខ្មែរ បានបន្ថែមពីលើអត្ថន័យ នេះ អោយទៅជានិមិត្តរូបនៃលំនៅឋានរបស់អាទិទេពផង
និងជាប្រពន្ធ័នយោបាយទឹកសំរាប់បង្កបង្កើនផកសិកម្ម ផងដែរ
។ត្រង់ចំនុចនេះបានបញ្ជាក់អោយឃើញថាសិល្បៈស្ថាបត្យករខ្មែរ
មិនគ្រាន់តែជានិមិត្តរូបផ្នែកសាសនាប៉ុណ្ណោះទេ គឺវាបំរើ ប្រយោជន៏ដល់ជំនឿអរូបយផង និង
បំរើអោយប្រយោជន៏ដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួនផងដែរ
។អាស្រ័យដោយបំនិនប្រសប់គួរអោយស្ងប់ស្ងែងនៃបុព្វបុរសយើងបែបនេះហើយ
បានជាសិល្បៈស្ថាបត្យកម្មខ្មែរមាន តំលៃខ្ពង់ខ្ពស់
និងទទួលបានការកោតសរសើរទូទាំងពិភពលោក ។
៨- រចនាសម្ព័ន្ធទូទៅ
គេសាងប្រាសាទសម្រាប់ឧទ្ទិសថ្វាយអាទិទេព
ប្រាង្គដែលជាលំនៅរបស់អាទិទេពមានទំហំតូចៗមានតែពួកព្រាហ្មណ៍ បុរោហិត
និងអ្នកថែររក្សាប្រាសាទទើបអាចចូលទៅក្នុងប្រាង្គនោះបាន ។
ប្រាង្គអាទិទេពមានរាងសាជីដោយគេយល់ថាជាដំណាងភ្នំព្រះសុមេរុដែល
ជាលំនៅដ្ឋានរបស់អាទិទេពក្នុងព្រាហ្មណ៍សាសនា ។
ប្រាង្គរបស់អាទិទេពស្ថិតនៅចំអ័ក្សនៃប្រាសាទ
និងនៅកណ្ដាលប្រាង្គឯទៀតដែលជាលំនៅរបស់ទេវៈរាយរង
និងរបស់យានជំនិះនៃអាទិទេព។ប្រាសាទខ្លះត្រូវបានគេសន្និដ្ឋានថាជា
បណ្ណាល័យខ្លះទៀតត្រូវបានគេអះអាង ថាជាក្នលែងទុកដាក់របស់
ឬប្រដាប់ប្រដាសម្រាប់រៀបចំពីធី ។
គេសង្កេតឃើញនៅជិតប្រាសាទនិមួយៗតែងតែមាន
ស្រះមួយជានិច្ច ។ គេតែងតែធ្វើកំពែងព័ទ្ធជុំវិញ
ប្រាសាទខ្លះមានកំពែងច្រើនជាន់ នៅតាមជណ្ដើរដែលឡើងទៅកាន់កំពែងនិមួយៗមានគោបុរៈគឺជាជណ្ដើរដែល
មានដំបូលរាងដូចប្រាង្គកណ្ដាលដែរ ។
គេសង្កេតឃើញប្រាសាទទាំងឡាយសង់បែរមុខទៅទិស
ខាងកើត ព្រោះគេមានជំនឿថាទិសខាងកើតជាទិសដែលកើតមានសេចក្ដីចម្រើនរុង
រឿងលើកលែងតែប្រាសាទពីរបីក្នុងរចនាបថអង្គរវត្តប៉ុណ្ណោះដែលបែរ
មុខទៅទិសខាងលិច ។
មានសម្មតិកម្មជាច្រើនចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តនេះ:
អ្នកខ្លះថាបើប្រាសាទ
អង្គរវត្តបែរមុខទៅទិសខាងកើត
វាហាក់ដូចជាជិតស្ទឹងសៀមរាបពេកនាំឲ្យគ្មានកន្លែងធ្វើបុណ្យទាន
ម៉្យាងទៀតផ្លូវទៅអង្គរធំនៅទិសខាងលិចស្រាប់
។អ្នកខ្លះថាបើបែរមុខទៅទិសខាងកើត
ហាក់ដូចជាហុចគូទទៅលើប្រាសាទសំខាន់ៗឯទៀត ។អ្នក
ខ្លះទៀតថាបានជាបុព្វបុរសយើងសាងប្រាសាទអង្គរវត្តបែរមុខទៅទិស
ខាងលិចព្រោះប្រាសាទនេះជាផ្នូររបស់ព្រះបាទសុរិយាវរ្ម័នទី ២ ។
៩-អំពីឈ្មោះប្រាសាទ
ប្រាសាទក្រវាន់
ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
|
|
|
|
ឈ្មោះ:
|
ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
|
អ្នកកសាង:
|
មន្ត្រីកាត់ក្តីជាន់ខ្ពស់របស់ព្រះបាទហស៌វរ្ម័នទី
១
|
កាលបរិច្ឆេទកសាង:
|
គ.ស. ៩២១
|
ឧទ្ទិសថ្វាយ:
|
ព្រះវិស្ណុ (ព្រះនារាយណ៍)
|
ស្ថាបត្យកម្ម:
|
ដើមសម័យអង្គរ
|
ទីតាំង:
|
តំបន់អង្គរខាងត្បូងប្រាសាទបន្ទាយក្តី
|
ប្រាសាទក្រវាន់
មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។
ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទនេះប្រហែលជាត្រូវបានសាងសង់ដោយមន្ត្រី
កាត់ក្តីជាន់ខ្ពស់ម្នាក់។
ទោះបីជាប្រាសាទនេះមានលក្ខណៈតូចតែចម្លាក់នៅ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។
ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។
ឈ្មោះនៃប្រាសាទក្រវាន់នេះ
រហូតមកដល់សព្វថ្ងៃនេះគឺមិនទាន់ដឹងច្បាស់នៅឡើយទេថា
តើឈ្មោះដើមវាមកពីប្រភពណា? តាមការសរសេរនៅក្នុងសៀវភៅបរទេស ភាគច្រើនដែលស្តាប់
ប្រជាជនអានមិនច្បាស់ទៅជាសរសេរ ក្រវាញ តែតាមការពិតប្រជាជនហៅប្រាសាទនេះថា
ក្រវ៉ាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះ
ជាឈ្មោះផ្កាដែលនៅម្តុំនេះសម្បូរ។ ក្រវាន់ជាឈ្មោះផ្កាមួយបែបក្រអូប
មានផ្កាស្រដៀងនឹងរំដួល ប៉ុន្តែវាតូចៗជាងផ្ការំដួល។
ប្រភពឯកសារ សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
បោះពុម្ពឆ្នាំ ២០០៥ ដោយលោក កែវ ភួង
រូបភាព
·
ព្រះវិស្ណុដៃ៨
ផ្តែរទ្វារប្រាសាទ
· ព្រះវិស្ណុ
·
ព្រះវិស្ណុជិះលើគ្រុឌ
·
ព្រះមហេសីព្រះវិស្ណុ
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ
ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក ហើយមានផ្ទៃក្រលា ៨០០ x ៤០០ ម៉ែត្រការ៉េ ដែលជាតំបន់ប្រវត្តិសាស្ត្រមួយ មានឈ្មោះថា
សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ។ ទីតាំងធ្វើប្រាសាទ
ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ(ឯកសារបារាំងរឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។
ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងអំលុងចុងសតវត្សទី៩
និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖
-
ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)
-
ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០)
-
ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០)
និងព្រះបាទជ័យវរ្ម័នទី៦
(សាងសង់ក្នុងគ.ស
១០៨០-១១០៩)
ក្បាច់ហោជាងនៃព្រះវិហារ
សិល្បៈខ្មែរសម័យចេនឡា ខេត្តឧប៊ុនថានី ឯកសារនាយកដ្ឋាន វិចិត្រសិល្បៈថៃ, ក្បាច់ហោជាងប្រាសាទបន្ទាយស្រី ស.វទី ១០ សារមន្ទីរជាតិភ្នំពេញ និង ប្រាសាទព្រះវិហារ (ម.ត
១៩៩២)
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន
បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម
ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ប្រវត្តិនៃការកសាង
ប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន
ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម
គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ហើយសរសេរជាភាសាសំស្រ្កឹត និងភាសាខ្មែរ។
អត្ថន័យក្នុងនោះមានចែងថា«មានព្រះអង្គម្ចាស់មួយអង្គព្រះនាម
ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ
មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។» គេសរសេរថា «ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ
ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។» ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា
មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ
ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ
ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ
ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។
ដូចនេះ យើងឃើញថាព្រះអង្គ ឥន្រ្ទាយុទ្ធ
មានក៏ជាតួរអង្គម្នាក់ដែលសំខាន់ក្នុងរឿងប្រាសាទនេះដែរ។
ដោយឡែក
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១
ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា
មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត
ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។
តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ
នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤
គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន
ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក
តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ
។ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា
លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ
យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ
បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង
មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត
ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។
សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត
ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា
អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ
សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ
មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង
គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា
តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា
អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ
សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ
ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ
យើងធ្វើតាមចិត្ត អត់ទេ ។
ប្រាសាទគុហនគរ
ជាប្រាសាទដ៏ល្អមួយ
ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី
១ ក្នុងសតវត្សរ៍ទី
១១ តាមរចនាបថឃ្លាំង ។
ប្រាសាទនេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម
និង ថ្មភក់ បែរមុខទៅទិស ខាកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច
មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ
ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ
មានទ្វារចូលចំនួន ៣កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច
និងមាននៅសងខាងចំនួនពីរទៀត។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង
តែមិនអាចចេញទៅខាងក្រៅបានទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន
ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ ទៅខាងក្នុង
តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ
ចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង
ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ (
ស្ថាណាទ្រោនី )។
នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ
មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន
សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់
ខ្លួននាគព័ទ្ធកោងដោយ
បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ
ផ្ទាំងរចនាដោយក្បាច់ផុស
ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល
នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។
នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។
នៅក្បែរតួប៉ម (
ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ
អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ
មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។
តាមការឱ្យដឹងពីអ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា
នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ
ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង
វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា
តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។
កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ
ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ
ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង
ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់
កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា
ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង
សមាធិរបស់តាយាយក៏ក្លាយទៅជា កន្លែងកប់ខ្មោចដែរ ។
ប៉ុន្តែមានឯកសារមួយចំនួនបាននិយាយថាប្រាសាទគុហនគរមានបណ្តោយប្រវែង
៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។
ប្រាសាទគហនគរចែកចេញជាបីផ្នែក៖
1.
ផ្នែកទី១មានកំពស់៨ម៉ែត្រ
2.
ផ្នែកទី២មានកំពស់១២ម៉ែត្រ
3.
ផ្នែកទី៣មានកំពស់១៥ម៉ែត្រ
ប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅលើភ្នំជីសូរ ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។បើយើងធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅមានចម្ងាយ៦២គ.ម ដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ៥គ.មពីផ្លូវជាតិ តែបើធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយ២៧គ.ម ។
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់៣៨០ម នៅដើមសតវត្សទី១១(១០០២-១០៥០) ដោយព្រះបាទសូរ្យវរ័្មនទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់ អំពីថ្មភក់ និងលីប៉ូនីតមានបណ្តោយ៦០ម ទទឹង៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២មានទំហំ តូចជាងថែវទីមួយ និងនៅចំកណ្តាលមានទីសក្ការៈមួយដែលសំខាន់ហើយមានទ្វារឆ្លាស់ពីរខាងក្នុង មានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែក គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្តែរនិង សសរពេជ្រ។
នៅចំពីមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀតសាងសង់តាំងពីសម័យកសាងប្រាសាទ ដែលភ្ជាប់ទៅនឹងប្រាសាទសែនឆ្មស់ និងប្រាសាទសែនភូវាំងនិងទន្លេអុំ ដែលជាបឹងដ៏ពិសិដ្ឋកាលពីអតីតកាល សម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មញ្ញសាសនា។
ស្រះបុរាណ
(ប្រាង្គទាំងឡាយនៃប្រាសាទភ្នំជីសូរ)
(ប្រាង្គក្នុងថែវទី១)
(ផ្តែររបស់ប្រាសាទ)
(ប្រាង្គនៅក្នុងថែវទី១)
(ទ្វារបញ្ឆោដែលមានក្បាច់ចម្លាក់ដ៏ល្អឯក)
ប្រាសាទតាកែវ កសាងឡើងក្នុងកំឡុងគ.ស
១០០០
ដើមស.វទី១០ តែមិនទាន់រួច ដោយព្រះបាទជ័យវរ្ម័នទី ៥ ដែលមានបច្ឆាមរណនាមថា បរមវិរលោកា
ដើម្បីគោរពសាសនាព្រាហ្មណ៍សិវៈនិកាយ។ ប្រាសាទមានរាង៤ជ្រុងទ្រវែងបណ្តោយ ១២០ម៉ែត្រ x ១០០ម៉ែត្រ។
វិមានប្រវត្តិសាស្ត្រដ៏ស្កឹមស្កៃនេះ មានបីជាន់ និងមានកំពស់ ៤៦ម៉ែត្រ បើគិតពីបាតដល់កំពូលប្រាសាទ ត្រូវបានសាងសង់នៅលើផ្ទៃដីរាងបួនជ្រុងទ្រវែង ដែលមានបណ្តោយ ១២០ម៉ែត្រ x ១០០ម៉ែត្រ ហើយពីមុខមានស្រះទឹកព័ទ្ធជុំវិញ។
ប្រាសាទនេះត្រូវបានអភិរក្សពីឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩២២ ហើយត្រូវបានបោះបង់ចោល ។នៅទីបំផុតត្រូវបានត្រួសត្រាយនៅឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ដោយលោក អួងវន ក្រោមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយសារប្រាសាទនេះមិនទាន់ធ្វើរួច បានជាគ្មានក្បាច់ក្បូរអ្វីទាំងអស់ លើកលែងតែនៅត្រង់ចំណុចខ្លះ។ នៅប្រាសាទតាកែវ គេគ្រាន់តែឆ្លាក់ក្បាច់ខ្លះនៅជាន់ទី១ និងជាន់ទី២ ឯប្រាសាទទាំងមូលខាងលើ គឺគ្រាន់តែធ្វើជារាងដូចជាឆ្លាក់មិនទាន់ហើយ។ តាមទស្សនៈអ្នកបុរាណវិទ្យាជាតិ និងអន្តរជាតិ បានឲ្យដឹងថា : តាមការដឹងតៗគ្នាថា ប្រាសាទនេះគេមិនឆ្លាក់ក្បាច់ទេ ព្រោះពីដើមគេស្រោបទង់ដែងប្រកបដោយរចនាប័ថ្មផ្សេង។
វិមានប្រវត្តិសាស្ត្រដ៏ស្កឹមស្កៃនេះ មានបីជាន់ និងមានកំពស់ ៤៦ម៉ែត្រ បើគិតពីបាតដល់កំពូលប្រាសាទ ត្រូវបានសាងសង់នៅលើផ្ទៃដីរាងបួនជ្រុងទ្រវែង ដែលមានបណ្តោយ ១២០ម៉ែត្រ x ១០០ម៉ែត្រ ហើយពីមុខមានស្រះទឹកព័ទ្ធជុំវិញ។
ប្រាសាទនេះត្រូវបានអភិរក្សពីឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩២២ ហើយត្រូវបានបោះបង់ចោល ។នៅទីបំផុតត្រូវបានត្រួសត្រាយនៅឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ដោយលោក អួងវន ក្រោមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយសារប្រាសាទនេះមិនទាន់ធ្វើរួច បានជាគ្មានក្បាច់ក្បូរអ្វីទាំងអស់ លើកលែងតែនៅត្រង់ចំណុចខ្លះ។ នៅប្រាសាទតាកែវ គេគ្រាន់តែឆ្លាក់ក្បាច់ខ្លះនៅជាន់ទី១ និងជាន់ទី២ ឯប្រាសាទទាំងមូលខាងលើ គឺគ្រាន់តែធ្វើជារាងដូចជាឆ្លាក់មិនទាន់ហើយ។ តាមទស្សនៈអ្នកបុរាណវិទ្យាជាតិ និងអន្តរជាតិ បានឲ្យដឹងថា : តាមការដឹងតៗគ្នាថា ប្រាសាទនេះគេមិនឆ្លាក់ក្បាច់ទេ ព្រោះពីដើមគេស្រោបទង់ដែងប្រកបដោយរចនាប័ថ្មផ្សេង។
ប្លង់នៃប្រាសាទតាកែវ
(ឯកសារបារាំង) និងរូបភាពនៃប្រាសាទនេះ
តាមលោកម៉ាសាល
និយាយថា បានជាគេមិនឆ្លាក់ ព្រោះថ្មប្រាសាទនេះរឹងណាស់
ហើយស្ថាបត្យករជំនាន់នោះកសាងឲ្យប្លែកពីប្រាសាទដទៃ។
ប្រហែលជាប្រទេសមានសង្គ្រាម ក៏ទុកចោលហើយគ្មានអ្នកណាធ្វើបន្តទៀត។
កាលណាគេទៅដល់ប្រាសាទ គេច្រើនចូលពីខាងកើត ដោយឈប់រថយន្ត ហើយចុះដើរចូលទៅ។ គេត្រូវឆ្លងកាត់ស្ពានហាលដែលនៅសងខាងមានបង្គោលសីមាចំនួន ៩ម្ខាង។ ប្រាសាទនេះ គេច្រើនឡើងពីខាងកើត។
ជាន់ទី១ មានក្លោងទ្វារចូលទាំង ៤ទិសតភ្ជាប់នឹងកំពែងព័ទ្ធជុំវិញ ទ្រដោយខឿនថ្មបាយក្រៀម។ គោបុរៈខាងកើត និងខាងលិចមានជណ្តើរឡើងបី កណ្តាលមួយ និងស្លាបពីរ (អមសងខាង)។ គោបុរៈខាងជើង ខាងត្បូងមានតែជណ្តើរឡើងតែមួយចំកណ្តាល។ ពេលគេមើលចប់ត្រូវឡើងទៅជាន់ទី១ទៀត។
ចន្លោះជាន់ទី១ និងជាន់ទី២ មានបណ្ណាល័យពីរតាមបណ្តោយកំពែង។ ជាន់ទី២ មានជណ្តើរឡើងតែមួយ មានខឿនមួយជាន់ធ្វើអំពីថ្មបាយក្រៀមកំពស់ ៥,៥០ម មានកាំ ហើយមានគោបុរៈចូល ៤ទិសដែរ នៅគ្រប់ជ្រុងអនុទិសមានប្រាសាទជ្រុងតភ្ជាប់ដោយរោងទង (ជាថែវ) ធ្វើអំពីថ្មភក់ព័ទ្ធជុំវិញ។
នៅថែវខាងកើតមានសំណង់បណ្ណាល័យ៤ តាមបណ្តោយរោងទងមានបណ្ណាល័យពីរនៅសងខាងគោបុរៈ និងមានពីរទៀតនៅស្របគោបុរៈ ហើយមានទ្វារចូលទៅលិច។
ចន្លោះជាន់ទី២ និងទី៣ មានបណ្ណាល័យ៤ អមបណ្តោយរោងទងមានបណ្ណាល័យពីរបែរមកក្នុង។ នៅក្បែរគោបុរៈជាន់ទី២ ខាងក្នុងមានបណ្ណាល័យពីរទៀតធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងលិច។ នៅអែបក្បាលជណ្តើរមានចំឡាក់គោមួយបែរមុខមកទិសខាងកើត។
ជាន់ទី៣ មានខឿន ៣ជាន់ កំពស់ ១៣,៨០ម មានកាំជណ្តើរ ៤១កាំ ហើយមានជណ្តើរឡើងទាំង៤ទិស។ ចំពោះខឿនទាំងបីជាន់នេះ គេឆ្លាក់ក្បាច់ល្អវិចិត្រ ជាទម្រប្រាសាទទាំង ៥ ខាងលើ ពេលគេឡើងដល់ប្រាសាទកណ្តាលហាក់ដូចជាឡើងដល់ភ្នំព្រះសុមេរុ ខ្យល់រសៀកៗគួរឲ្យត្រជាក់ចិត្ត។ ប្រាសាទកណ្តាលមានខឿនបីជាន់ មានកាំចំនួន ២០ សំរាប់ទ្រប្រាសាទកណ្តាល ហើយមានប្រាង្គខ្ពស់ត្រដែតលើនភាល័យ៕
កាលណាគេទៅដល់ប្រាសាទ គេច្រើនចូលពីខាងកើត ដោយឈប់រថយន្ត ហើយចុះដើរចូលទៅ។ គេត្រូវឆ្លងកាត់ស្ពានហាលដែលនៅសងខាងមានបង្គោលសីមាចំនួន ៩ម្ខាង។ ប្រាសាទនេះ គេច្រើនឡើងពីខាងកើត។
ជាន់ទី១ មានក្លោងទ្វារចូលទាំង ៤ទិសតភ្ជាប់នឹងកំពែងព័ទ្ធជុំវិញ ទ្រដោយខឿនថ្មបាយក្រៀម។ គោបុរៈខាងកើត និងខាងលិចមានជណ្តើរឡើងបី កណ្តាលមួយ និងស្លាបពីរ (អមសងខាង)។ គោបុរៈខាងជើង ខាងត្បូងមានតែជណ្តើរឡើងតែមួយចំកណ្តាល។ ពេលគេមើលចប់ត្រូវឡើងទៅជាន់ទី១ទៀត។
ចន្លោះជាន់ទី១ និងជាន់ទី២ មានបណ្ណាល័យពីរតាមបណ្តោយកំពែង។ ជាន់ទី២ មានជណ្តើរឡើងតែមួយ មានខឿនមួយជាន់ធ្វើអំពីថ្មបាយក្រៀមកំពស់ ៥,៥០ម មានកាំ ហើយមានគោបុរៈចូល ៤ទិសដែរ នៅគ្រប់ជ្រុងអនុទិសមានប្រាសាទជ្រុងតភ្ជាប់ដោយរោងទង (ជាថែវ) ធ្វើអំពីថ្មភក់ព័ទ្ធជុំវិញ។
នៅថែវខាងកើតមានសំណង់បណ្ណាល័យ៤ តាមបណ្តោយរោងទងមានបណ្ណាល័យពីរនៅសងខាងគោបុរៈ និងមានពីរទៀតនៅស្របគោបុរៈ ហើយមានទ្វារចូលទៅលិច។
ចន្លោះជាន់ទី២ និងទី៣ មានបណ្ណាល័យ៤ អមបណ្តោយរោងទងមានបណ្ណាល័យពីរបែរមកក្នុង។ នៅក្បែរគោបុរៈជាន់ទី២ ខាងក្នុងមានបណ្ណាល័យពីរទៀតធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងលិច។ នៅអែបក្បាលជណ្តើរមានចំឡាក់គោមួយបែរមុខមកទិសខាងកើត។
ជាន់ទី៣ មានខឿន ៣ជាន់ កំពស់ ១៣,៨០ម មានកាំជណ្តើរ ៤១កាំ ហើយមានជណ្តើរឡើងទាំង៤ទិស។ ចំពោះខឿនទាំងបីជាន់នេះ គេឆ្លាក់ក្បាច់ល្អវិចិត្រ ជាទម្រប្រាសាទទាំង ៥ ខាងលើ ពេលគេឡើងដល់ប្រាសាទកណ្តាលហាក់ដូចជាឡើងដល់ភ្នំព្រះសុមេរុ ខ្យល់រសៀកៗគួរឲ្យត្រជាក់ចិត្ត។ ប្រាសាទកណ្តាលមានខឿនបីជាន់ មានកាំចំនួន ២០ សំរាប់ទ្រប្រាសាទកណ្តាល ហើយមានប្រាង្គខ្ពស់ត្រដែតលើនភាល័យ៕
ប្រាសាទភិមានអាកាស ឬ ប្រាសាទវិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើ
ជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ ។
កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២
ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។
ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ
ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះ
តាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញ
បដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរ
ទាំងសងខាង ។
នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬ ប្រារព្ធវិធីខាងសាសនាផ្សេងៗ ។
បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ
។ តើប្រាសាទភិមានអាកាសមានអ្វីទស្សនាខ្លះ? ប្រាសាទវិមានអាកាស
តាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់បួនម្រ៉ែត ។
ជាន់ក្រោមបង្អស់មានទទឹង ២៨ ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង
ចំណែកបណ្តោយមានប្រវែង ៣៥ ម្រ៉ែត
នៅជួរទិសខាងកើត-លិច ។
ជើងគ្រឹះប្រាសាទទាំងបីជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមាន
ជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ ទិស ។
ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់
ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច ។
ផ្នែកទាំងពីរនៃផណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង
រូបដំរីនៅមុំជើងគ្រឹះ ទាំងបីជាន់។
តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់
ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង
ថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ ម្រ៉ែត ។ តាមអ្នកដំណើរចិនឈ្មោះជីវ
តាក្វាន់បានអោយដឹងថានៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមក
ផ្ទុំជាមួយនឹងនាងនាគក្បាល ៩
ដែលប្រែក្រឡាជាស្រីស្អាតរាល់យប់តាមពង្សាវតារបានតំណាលតៗគ្នានៅ ក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន
ដែលមករស់នៅក្នុងក្រុងព្រះនគរសម័យនោះ ។ ស្រះទឹកហ្លួង មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត ។
គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។
គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី៧ ។
នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច
គេសន្និដ្ឋានថា
កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទវិមានអាកាសកុំអោយហូរចុះ
មកស្រះ ។
ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ
ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ចាំងទីព្រះលានស្តេចគម្លង់
។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។ មានទទឹង ២០ ម៉្រែត
បណ្តោយ ៤០ ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ ម្រ៉ែត ។
គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង
បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង
នៅខាងលិចគោបុរៈខាងជើង ។ ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម
។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ
ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង ។
របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម
ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់
ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។
១០- មុខងារប្រាសាទ
ប្រាសាទបូរាណរបស់ខ្មែរ
មានមុខងារសំខាន់ៗសំរាប់ៈ
-
ឧទ្ទិសថ្វាយដល់អាទិទេព ឬ ទេវៈផ្សេងៗ ក្នុងសាសនា ព្រាហ្មណ៏ដូចជា ព្រះឥសូរ
ព្រះនរាយណ៏ ព្រះព្រហ្ម និងអវតានៃព្រះវិស្ណុជាដើម ។
- ឧទ្ទិសថ្វាយព្ឬះពោធិសាត់ក្នុងពុទ្ធសាសនា
ដូចជា ព្រះពោធិសាត់ លោកេស្វរៈ ជាដើម ។
- ឧទ្ទិសថ្វាយដល់ទេរាជ ដំកល់លឹង្គឥសូរ
តំណាងព្រះរាជា ជាដើម ។
- ឧទ្ទិសថ្វាយដល់បុព្វបុរសរបស់ព្រះរាជាមាន
មាតា បិតា ជីដូន ជីតា និង វរៈជនជាដើម ។
សនិដ្ឋាន
ក្រោយពីរបានធ្វើការសិស្សាស្រាវជ្រាវអំពី
រចនាបថឃ្លាំងរួចមក។ ធ្វើអោយយើងបាន យល់កានតែច្បាស់អំពី
ភាពច្នៃប្រឌិតរបស់បុព្វបុរសខ្នែរយើង
បងសូមឯកសារយោងផងបង
ReplyDelete