Tuesday, July 29, 2014

រចនាបថឃ្លាំង

១- និយមន័យ                                                                                                         ស្ថាបត្យកម្ម គឺ ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ។ ពេលនេះ ស្ថាបត្យកម្មយើង សំដៅទៅលើ ស្ថាបត្យកម្មរបស់ខ្មែរនាសម័យអង្គរ ដែលល្បីល្បាញពាសពេញពិភពលោកសព្វថ្ងៃ  ។ សិល្បៈ ឬ សប្បៈគឺជាការងារជំនាញ ឬ ហត្ថកម្មគ្រប់បែបយ៉ាងដែប្រកបដោយសិល្ប៏ មានន័យថា កិច្ចការទាំង ឡាយដែលធ្វើអោយមនុស្សចាប់ចិត្តដិតអារម្មណ៏ ចង់ឃើញ ចង់ស្គាល់ ចង់ស្តាប់  ។ សិល្បៈ មានច្រើនប្រភេទដូចជា ចំរៀង  របាំ ចម្លាក់ គំនូរ សំណង់ សូនរូប ជាដើម    យើងលើកយកតែសិល្បៈ សំណង់ខ្មែរបុរាណខ្លះ ៗ មកធ្វើជាបទបង្ហាញ   រចនាបថ  ​ការបញ្ជេញគំនិតផ្ទាល់របស់ខ្លូនទីនេះសំដៅលើសិល្បៈក្នុងការសាងសង់ ឬ តាក់តែងលំអតាម គំនិត របស់ព្រះមហាក្សត្រ ក្នុងការស្គាល់រចនាបថរបស់ប្រាសាទបុ​រាណ ។                                                                                                       ​​  ​​​​​-ការវិវត្តនៃសណង់ខ្មែរ                                                                                     ប្រវត្តសាស្រ្តបានបង្ហាញអោយឃើញថា  សិល្បៈខាងសំណង់របស់ខ្មែរ  គឺមានកំណើនឡើងតាំងពីសម័យហ្វូណនមកម៉្លេះ  ។ ស្នាដៃសិល្បៈនៃសំណង់ទាំងនេះ ចេះតែវិវត្តជាបន្តបន្ទាប់រហូតដល់ចុងសម័យអង្គរ សម័យបាយ័ន  “ ។ដើម្បី ងាយស្រួលដល់ការសិក្សា អ្នកបុរាណវិទូ បានធ្វើការបែងចែក នូវស្នាដៃនៃសិល្បៈខ្មែរជា ១៣ រចនា​បថ​ខុសៗគ្នាគឺ  គេសង្កេត ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយ ព្រះសិវៈជាធំ  ។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២ សាសនា​ព្រាហ្មណ៏​មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ  ។ ជាក់ស្តែងនៅតាម​ជញ្ជាំងជុំវិញ​ប្រាសាទអង្គវត្តយើង​ឃើញមានរឿងរ៉ាវផ្សេង​ដែលទាក់ទងដល់ អវតាព្រះវស្ណុះ ដូចជារឿងរាមាយណៈ ជាមហា​ភារតៈ​ជាដើម  ។ ទោះជាក្នុងពេល​នោះសាសនាព្រាហ្មណ៏ ត្រូវបានព្រះមហាត្សត្រ​ ភាគច្រើន​យកចិត្តទុក​ដាក់គោរព​យ៉ាងខ្ជាប់ខ្ជូន ក៏ពុទ្ធសាសនា​នៅតែទទួល​ការអនុគ្រោះផងដែរ ​រហូតដល់មាន​ព្រះមហាក្សត្រ​ខ្លះគោរព​ពុទ្ធសាសនា​ទៀតផង​ ពិសេសនៅចុងស វ ទី ១២  ។ មកដល់ដើមស វ ទី ១៣ ពុទ្ធសាសនាមានការលូតលាស់ឡើងវិញ ឯសាសនា ព្រាហ្មណ៏ ត្រូវចុះឥទ្ធិ ពល ជាក់ស្តែងព្រះបាទជ័យវរ្មន័ទី ៧និង អគ្គមហេសី   គឺជាពុទ្ធសាសនិកជន ដ៏ឆ្នើមបំផុត នាសម័យកាលនោះ  ។​ ក្រោយព្រះបាទជ័យវរន្ម័ទី ៧ទ្រង់សោយទីវង្គតទៅ ស្តេចសោយទីវង្គទៅ ស្តេចសោយរាជបន្ត បានវិលមកគោរព ព្រាហ្មណ៏ សាសនាវិញ ដែលជាហេតុនាំ​អោយមាន​ប្រតិកម្មសាសនា​កើតឡើង  ។ជាក់ស្តែងគឺនៅចុង ស វ ទី ១៣ ពុទ្ធ សាសនា មហាយានត្រូវបានសាបរលាបស្ទើរសូន្យ   ចំណែកឯសាសនាព្រាហ្មណ៏វិញក៏បាត់បង់ស្ទើរតែទាំងស្រុងផងដែរនៅស វ ទី ១៤ ។ ពេលនោះ ពុទ្ធសាសនា​និកាយថេរវាទ ក៏បានលេចមុខឡើងវិញ និងមានឥទ្ធិពល ទន្ទឹមគ្នា  ។ ហើយ រីកចំរើន  និងថយ​ចុះ​ដោយផ្លាស់វេនគ្នា  ។ នេះមានន័យថា ទោះបីសាសនាណាមួយមានឥទ្ធិពលជាងក្តី ក៏ សាសនា មួយ ទៀតនៅតែ រក្សាបាននូវអត្ថិភាពរបស់ខ្លូនផងដែរ ។
- រចនា​បថ​ខុសៗគ្នា
គេសង្កេត ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយព្រះសិវៈជាធំ  ។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២ សាសនា​ព្រាហ្មណ៏​មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ  ។ ជាក់ស្តែងនៅតាម​ជញ្ជាំងជុំវិញ​ប្រាសាទអង្គវត្តយើង​ឃើញមានរឿងរ៉ាវផ្សេង​ដែលទាក់ទងដល់ អវតាព្រះវស្ណុះ ដូចជារឿងរាមាយណៈ ជាមហា​ភារតៈ​ជាដើម  ។ ទោះជាក្នុងពេល​នោះសាសនាព្រាហ្មណ៏ ត្រូវបានព្រះមហាត្សត្រ​ ភាគច្រើន​យកចិត្តទុក​ដាក់គោរព​យ៉ាងខ្ជាប់ខ្ជូន ក៏ពុទ្ធសាសនា​នៅតែទទួល​ការអនុគ្រោះផងដែរ ​រហូតដល់មាន​ព្រះមហាក្សត្រ​ខ្លះគោរព​ពុទ្ធសាសនា​ទៀតផង​ ពិសេសនៅចុងស វ ទី ១២  ។ មកដល់ដើមស វ ទី ១៣ ពុទ្ធសាសនា មានការលូតលាស់ឡើងវិញ ឯសាសនា ព្រាហ្មណ៏ ត្រូវចុះឥទ្ធិ ពល ជាក់ស្តែងព្រះបាទជ័យវរ្មន័ទី ៧ និង អគ្គមហេសី គឺជាពុទ្ធសាសនិកជន ដ៏ឆ្នើមបំផុត នាសម័យកាលនោះ  ។​ ក្រោយព្រះបាទជ័យវរន្ម័ទី ៧ ទ្រង់សោយទីវង្គតទៅ ស្តេចសោយទីវង្គទៅ ស្តេចសោយរាជបន្ត បានវិលមកគោរព ព្រាហ្មណ៏ សាសនាវិញ ដែលជាហេតុនាំ​អោយមាន​ប្រតិកម្មសាសនា​កើតឡើង  ។ ជាក់ស្តែងគឺនៅចុង ស វ ទី ១៣ ពុទ្ធ សាសនា មហាយានត្រូវបានសាបរលាបស្ទើរសូន្យ  ។ ចំណែកឯសាសនាព្រាហ្មណ៏វិញក៏បាត់បង់ស្ទើរតែទាំងស្រុងផងដែរ  នៅស វ ទី ១៤ ។ ពេលនោះ ពុទ្ធសាសនា​និកាយថេរវាទ ក៏បានលេចមុខឡើងវិញ និងមានឥទ្ធិពល ទន្ទឹមគ្នា  ។ ហើយ រីកចំរើន  និងថយ​ចុះ​ដោយផ្លាស់វេនគ្នា  ។ នេះមានន័យថា ទោះបីសាសនាណាមួយមានឥទ្ធិពលជាងក្តី ក៏ សាសនា មួយ ទៀតនៅតែ រក្សាបាននូវអត្ថិភាពរបស់ខ្លូនផងដែរ ។ម្យ៉ាងទៀត គួរកត់សំគាល់ផងដែរ រហូតដល់សព្វថ្ងៃនេះ ទោះបីព្រាហ្មណ៏សាសនា ត្រូវរលាយសាបសូន្យទៅហើយក្តី​​ ក៏នៅ ក្នុងសន្តានចិត្តខ្មែរទោះតិច ឬ ច្រើនក៏នៅតែទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៏នៅឡើយដែរ 
- រចនាបថឃ្លាំង  (ចុងស. វ ទី១០និងពាក់កណ្តាលទី១ នៃ ស. វ ទី​១១ )
រចនាបថឃ្លាំងស្ថិតនៅរជ្ជកាលព្រះបាទជ័យវរ្មន័ ទី ៥ ( គ ស ៩៦៨- ១០០២) និងព្រះបាទសូរ្យវរ្ម័នទី ១(១០០២ ១០៥០)ដែលមានរាជធានីនៅអង្គរ ហើយ ប្រាសាទ​ដែល​ចចាត់បញ្ចូល​ក្នុងរចនា​បថនេះរួមមាន​
- ប្រាសាទ​តាកែវ   ប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ប្រាសាទភិមានអាកាស ខ្លោងទ្វារព្រះបរមរាជវាំង
- ប្រាសាទភ្នំជីសូរ និងប្រាសាទ ព្រះ វិហារជាដើម  ។ បន្ទាប់ពីរចនាបថឃ្លាំងមក បុព្វបុរសខ្មែរ​ឈប់សង់                                                                                                     - ប្រាសាទ​ពីឥដ្ឋទៀតហើយ គឺគេចាបើផ្តើមសង់ពីថ្មភក់ និងសង់ ជាប្រាសាទភ្នំ សប្បនិមិត្ត ( ប្រាសាទដែលសង​នៅលើខឿនច្រើនជាន់ ឬ ខឿនផ្ទាល់ដី តែមានជីកគូរទឹកពន្ធ័ជុំវិញ ) កាន់ តែច្រើនឡើងៗ 
- ប្រភេទនៃប្រាសាទ
សំណង់ប្រាសាទមានច្រើនប្រភេទដូចជា​
១-ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯងដូចជា ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ និងប្រាសាទកុតិស្វរៈជាដើម 
២-ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃប្រាសាទបាតជុំ និងប្រាសាទក្រវ៉ាន់ជាដើម 
៣-ប្រាសាទដែលសង់លើដីរាបស្មើដោយគ្មានខឿនដូចជា ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះន្ធ័     ប្រាសាទតាសោម​ និង ប្រាសាទបន្ទាយស្រីជាដើម ។
៤-ប្រាសាទភ្នំ (ប្រាសាទភ្នំមានពីរប្រភេទ គឺ ប្រាសាទ ភ្នំសង់ខឿនជាភ្នំធម្មជាតិ និង ប្រាសាទភ្នំសង់នៅលើដីរាបស្មើតែមានខឿន ច្រើន ជាន់ខ្ពស់ៗ ហើយមានទំហំធំៗ ដូចជាៈ ប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម ប្រាសាទបាគង ប្រាសាទអង្គរវត្ត ប្រាសាទបាយន័ និង ប្រាសាទបាពួនជាដើម 
ប្រាសាទឃ្លាំង

ប្រាសាទ​ឃ្លាំង​ជា​ប្រាសាទ២ដាច់ដោយឡែក​ពីគ្នា​ដែល​មួយ​ឋិត​នៅ​ពី​ខាងជើង និង​មួយទៀត​ឋិត​នៅ​ពី​ខាងត្បូង ប៉ុន្តែ​ប្រាសាទ​ទាំងពីរ​នេះ​ឋិត​នៅ​ពី​ខាងក្រោយ ប្រាសាទ​សួរ​ព្រ័ត ភាគ​ខាងកើត​ព្រះបរមរាជវាំង ដោយមាន​ផ្លូវ​កាត់​ពី​ព្រះបរមរាជវាំង​ទៅកាន់​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ។ ប្រាសាទ​នេះ​សាងសង់ឡើង​អំពី​ថ្មភក់ ដោយ​ប្រាសាទ​ឃ្លាំង​ដែល​នៅ​ពី​ខាង ជើង​ហៅថា​ប្រាសាទ​ឃ្លាំង​ជើង និង​ប្រាសាទ​ដែល​នៅ​ពី​ខាងត្បូង​ហៅថា​ប្រាសាទ​ឃ្លាំង​ត្បូង។ ប្រាសាទ​ទាំងពីរ​នេះ​ថ្វី​ត្បិត តែ​សាងសង់ឡើង​នៅមុន​ក្រោយ​គ្នា​ក៏ដោយ ប៉ុន្តែ​មាន​រូបរាង​ស្ទើរ​ដូចគ្នា​ទាំងស្រុង​ទោះបី​ប្រាសាទ​ឃ្លាំង​ខាងត្បូង ​តូច​ជាង​បន្តិច​ក៏ដោយ។ ប្រាសាទ​ឃ្លាំង​ខាងជើង​កសាងឡើង​នៅ​សតវត្ស​ទី១០ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៥ និង​ប្រាសាទ​ឃ្លាំង​ខាងត្បូង​កសាងឡើង​នៅ​សតវត្ស​ទី១១ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី។

 ក្រៅពី​ប្រាសាទ​ទាំងពីរ​ដែល​ឋិត​ក្នុង​រចនាបថ​ឃ្លាំង នៅមាន​ប្រាសាទ​ផ្សេងទៀត​ដូចជា​ប្រាសាទភិមានអាកាស និង​ប្រាសាទតាកែវ​ក៏​ឋិត​ក្នុង​រចនាបថ​ឃ្លាំង​ផងដែរ។ ឃ្លាំង​មានន័យថា​ជា​បន្ទប់​សម្រាប់​ផ្ទុក​នូវ​សម្ភារផ្សេងៗ ក៏ប៉ុន្តែ​ប្រាសាទ​នេះ​មិនមែន​ជាឃ្លាំង​ផ្ទុក​ដូច​ឈ្មោះ​នោះទេ ផ្ទុយទៅវិញ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ទីនេះ​ទំនងជា​កន្លែង​សម្រាប់​ទទួលភ្ញៀវ​របស់​ព្រះមហាក្សត្រ ដូចជា​ពួក​អភិជន ឬ​ជនបរទេស​ជាដើម។ ប្រាសាទ​ឃ្លាំង​ខាងជើង​កាលដើមឡើយ​ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី២ សាងសង់ឡើង​ពី​ឈើ ប៉ុន្តែ​ត្រូវ​រុះរើ​ជួសជុល​ពី​ថ្មភក់​វិញ​ម្ដង​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៥មុន​ការសាងសង់​ប្រាសាទ​ឃ្លាំង ខាងត្បូង។




- រចនាបថសំខាន់ៗនៃប្រាសាទ
       សំណង់       : រចនាបថនេះ​ សំណង់បានចាប់ផ្តើមមានសំបូលកោង អំពីឥដ្ឋ រួចអំពីថ្មភក់នៅលើថែវព័ទ្ធជុំវិញ។
ស្ថាបត្យកម្ម
-ក្បាច់ផ្តែ    : របស់រចនាបថឃ្លាំងមិនសូវឆើតឆាយ មិនសូវមានរូបមនុស្ស ឫ សត្វលំអផ្តែទេ នៅចំកណ្តាលមែកឈើកោងខ្លាំងមានរាងដូចអក្សរ U នៅចំកណ្តាលមានក្បាលកាលា ជួនកាលកាលានោះមានបង្ហាញដៃផង នៅក្រោមមែកឈើមានក្បាច់ទំពក់ស្រប។
-សសរ​ស្តម្ភ : នៅ​ដើម​រចនាបថ​ឃ្លាំង គឺ​មាន​សសរស្តម្ភរ​លី​ង ឬ​លំអ​ដោយ​ស្លឹកឈើ​តូច ។ ល្បាក់​ចិញ្ចៀន​មួយ ១៨ មាន​ទំហំ​ដូចគ្នា​ទាំងអស់ ក្រៅពី​នោះ​ការតុបតែង​លំអ​សសរ​មាន​លក្ខណៈ​ដូច​សម័យមុន​ខ្លះ ។​
-សសរ​ផ្អោម : មាន​ភ្ញីវល្លិ ‹​ក្បាល​ចង្វាយ​នៅ​រចនាបថ​បាពួន​ មាន​លំអ​ស្លឹកឈើ​ច្រើន។
-បដិមា​រូប​សតវត្ស​ទី​១១ : ‹​របស់​រចនាបថ​ឃ្លាំង និង​បាពួន​បដិមា​រូប​មាន​រូប​ដាច់​តែ​ឯង និង​ក្បាច់​ក្រឡោត​ទាប​មាន​នៅ​លើ​ផ្ដែ និង​តាម​ជញ្ជាំង ‹​សម័យ បាពួន​
-លំអ​សក់ : មិន​ខុស​ពី​សម័យមុនៗ​ដែរ ក្នុង​រចនាបថ​ឃ្លាំង​រូប​នីមួយៗ មាន​ទឹកមុខ​ស្លូតបូត ។ រចនាបថ​បាពួន រាង​រាវ​សង្ហា​ហើយ​ទន់ភ្លន់ ។​
​    
​ក្នុង​រចនាបថ​ឃ្លាំង និង​បាពួន មាន​លក្ខណៈ​ជា​មនុស្ស​ប្រកប​ដោយ​ភាពរស់រវើក ដូច​ធម្មជាតិ​បុរាណ​ដែល​មាន​កំរិត​ខ្ពស់​កប់​កំពូល ។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​រូប​នីមួយៗ មាន​ភាព​ធម្មតា ។ ព្រោះ​ខ្មែរ​ចេះ​រិះគន់​គន្លឹះ ធ្វើឲ្យ​រូបចម្លាក់​មាន​ស្ថេរភាព ។ ដូច្នេះហើយ​បានជា​យើង​ប្រទះ​នូវ​ចម្លាក់ ដែល​មាន​ក្បាច់​ក្រឡោត​ទាប​ជា​ផ្ទាំង​តូចៗ ក្នុងសម័យ​បាពួន ៕
សិល្បៈ និង ប្រាសាទបុរាណ

ចម្លាក់ព្រាហ្មបុរោសិក, គោបុរៈទី ១


ទ្វារបាលសំរិទ្ធ សារមន្ទីរភិមាយ, ប្រាសាទកំផែងយ៉ៃ, ស៊ីសាកេត


សំលៀក​បំពាក់​បុរស :


       ចម្លងតាមរចនាបថមុន ក៏ប៉ុន្តែគ្មានរំភាយទេ ផ្នត់តូចៗ។


​    ​
. រចនាបថ​ឃ្លាំង : ចម្លង​តាម​រចនាបថ​មុន ក៏​ប៉ុន្ដែ​គ្មាន​រំភាយ​ទេ មានតែ​ផ្នត់​តូចៗ​ជា​ក្បាច់ក្បូរ ។
សំលៀក​បំពាក់​ស្រី : រចនាបថ​ឃ្លាំង មាន​លំនាំ​ដូច​សម័យមុន ជាយ​ខាងលើ​ធ្លាក់​រំភាយ​ផ្នត់សំពត់​ញឹក ។ រចនាបថ​បាពួន ជាយ​សំពត់​ឡើង​ដល់​ពាក់កណ្ដាល​ខ្នង ចំហ​ក្បាលពោះ​ដែរ​គ្មាន​រំភាយ​ទេ ជាយសំពត់​ពីមុខ​រាង​កន្ទុយ​ត្រី ។​

ការតុបតែងកាយទេវរូបស្ត្រី និង បុរស រចនាបថឃ្លាំង

ការតុបតែងកាយទេវរូបស្ត្រី និង បុរស រចនាបថឃ្លាំង


- តំលៃនៃស្ថាបត្យកម្មខ្មែរ
តាមការអធិប្បាយកន្លងមក បានបង្ហាញអោយឃើញថា ស្ថាបត្យកម្មខ្មែរ គឺ មានការវិវត្តរីកចម្រើន ឥតឈប់ឈរពី សម័យមួយទៅសម័យមួយ  ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង ។ ត្រង់នេះបង្ហាញអោយឃើញថាស្ថាបត្យករ​ខ្មែរ គឺប្រាកដជាមានទេពកោសល្យខ្ពង់ខ្ពស់បំផុត  ។ ក្រៅពីទេព​កោសល្យ​ខាងការ​ផ្សែផ្សំធ្វើសំយោគ​ពីសិល្បៈ​បរទេស និង សិល្បៈខ្មែរជំនាន់មុន ៗ ស្ថាបត្យករ​ខ្មែរបាន​បង្កើត​ចេញនូវ​សិល្បៈថ្មីមួយ​ទៀត​ដែល​មាន​ទំរង់ជា​សិល្បៈខ្មែរស្របតាមទស្សនៈ ខ្មែរសុទ្ធសាធទៀតផង 
ឧទាហរណ៏  នៅសម័យភ្នំដា ខ្មែរបានលុង ភ្នំធ្វើជាប្រាសាទតាមទម្រង់នៃសិល្បៈឥណ្ឌា តែក្រោយ​មកសាបត្យករ​ខ្មែរ បាន ច្នៃប្រឌិតេពីជំនឿគោរពនៅលើទីខ្ពស់ដូចជាភ្នំធម្មជាតិ​មកជំនួស​ដោយការកសាង​ប្រាសាទ​ភ្នំនៅលើដីរាប​ទៅវិញ  ។ ទស្សនៈ គោរពទីខ្ពស់នេះ ខ្មែរមានរួចមកហើយតាំងពីបុរេប្រវត្តិមកម៉្លេះលុះឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញអោយទស្សនៈទាំងពីរ ដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត 
បង្កាន់ដៃរូប​នាគ​អមសង​ខាង​ផ្លូវចូលទៅកាន់ប្រាសាទនីមួយៗ នឹងគូរទឹកពន្ធ័ជុំវិញប្រាសាទ គឺជានិមិត្តរូបនៃលំនៅ​ឋាន​របស់អាទិទេព​នៅឯ​លើភ្នំហិម៉ាឡៃ  ដែលពន្ធ័ជុំវិញដោយមហាសមុទ្រ  ។ នេះជាជំនឿតាម​ទស្សនៈ​ទេវៈ​និយម​របស់ពួក​ឥណ្ឌា​នាសម័យ​ដើម​ ។ ប៉ុន្តែខ្មែរ បានបន្ថែមពីលើអត្ថន័យ នេះ អោយទៅជានិមិត្តរូបនៃលំនៅឋានរបស់អាទិទេពផង និងជាប្រពន្ធ័​នយោបាយ​ទឹកសំរាប់បង្កបង្កើនផកសិកម្ម ផងដែរ ។ត្រង់ចំនុច​នេះបាន​បញ្ជាក់អោយ​ឃើញថា​សិល្បៈស្ថាបត្យករខ្មែរ មិនគ្រាន់តែជានិមិត្តរូបផ្នែកសាសនាប៉ុណ្ណោះទេ គឺវាបំរើ ប្រយោជន៏ដល់ជំនឿអរូបយផង និង បំរើអោយប្រយោជន៏ដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួនផងដែរ ។អាស្រ័យដោយបំនិនប្រសប់គួរអោយស្ងប់ស្ងែងនៃបុព្វបុរសយើងបែបនេះហើយ បានជាសិល្បៈស្ថាបត្យកម្មខ្មែរមាន តំលៃខ្ពង់ខ្ពស់ និងទទួលបានការកោតសរសើរទូទាំងពិភពលោក​ ។


- រចនា​សម្ព័ន្ធ​ទូទៅ
គេ​សាង​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​អាទិទេព ប្រាង្គ​ដែល​ជា​លំនៅ​របស់​អាទិទេព​មាន​ទំហំ​តូចៗ​មាន​តែ​ពួក​ព្រាហ្មណ៍​ បុរោហិត និង​អ្នក​ថែរ​រក្សា​ប្រាសាទ​ទើប​អាច​ចូល​ទៅ​ក្នុង​ប្រាង្គ​នោះ​បាន ។ ប្រាង្គ​អាទិទេព​មាន​រាង​សាជី​ដោយ​គេ​យល់​ថា​ជា​ដំណាង​ភ្នំ​ព្រះសុមេរុ​ដែល​ ជាលំនៅ​ដ្ឋាន​របស់អាទិទេព​ក្នុង​ព្រាហ្មណ៍​សាសនា ។ ប្រាង្គ​របស់​អាទិទេព​ស្ថិត​នៅ​ចំ​អ័ក្ស​នៃ​ប្រាសាទ និង​នៅ​កណ្ដាល​ប្រាង្គ​ឯ​ទៀត​ដែល​ជា​លំនៅ​របស់​ទេវៈ​រាយ​រង និង​របស់​យាន​ជំនិះ​នៃ​អាទិទេព។ប្រាសាទ​ខ្លះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ បណ្ណាល័យ​ខ្លះ​ទៀត​ត្រូវ​បាន​គេអះអាង​ ថា​ជា​ក្នលែង​ទុក​ដាក់​របស់​ ឬប្រដាប់​ប្រដា​សម្រាប់​រៀប​ចំ​ពីធី ។
គេ​សង្កេត​ឃើញ​នៅ​ជិត​ប្រាសាទ​និមួយៗ​តែង​តែ​មាន​ ស្រះ​មួយ​ជា​និច្ច ។ គេ​តែង​តែ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ​វិញ ​ប្រាសាទ​ខ្លះ​​មាន​កំពែង​ច្រើន​ជាន់ នៅ​តាម​ជណ្ដើរ​ដែល​ឡើង​ទៅ​កាន់​កំពែង​និមួយៗ​មាន​គោបុរៈ​គឺ​ជា​ជណ្ដើរ​ដែល​ មាន​ដំបូល​រាង​ដូច​ប្រាង្គ​កណ្ដាល​ដែរ ។
គេ​សង្កេត​ឃើញ​ប្រាសាទ​ទាំង​ឡាយ​សង់​បែរ​មុខ​ទៅ​ទិស​ ខាង​កើត ព្រោះ​គេ​មាន​ជំនឿ​ថា​ទិស​ខាង​កើត​ជា​ទិស​ដែល​កើត​មាន​សេចក្ដី​ចម្រើន​រុង​ រឿង​លើក​លែង​តែ​ប្រាសាទ​ពីរ​បី​ក្នុង​រចនាបថ​​អង្គរវត្ត​​ប៉ុណ្ណោះ​ដែល​បែរ​ មុខ​ទៅ​ទិស​ខាង​លិច ។
មាន​សម្មតិកម្ម​ជា​ច្រើន​ចំពោះ​ការ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​អង្គរ​វត្ត​នេះ:
អ្នក​ខ្លះ​ថា​បើ​ប្រាសាទ​ អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ វា​ហាក់ដូច​ជា​ជិត​ស្ទឹង​សៀមរាប​ពេក​នាំ​ឲ្យ​គ្មាន​កន្លែង​ធ្វើ​បុណ្យ​ទាន ម៉្យាង​ទៀត​ផ្លូវ​ទៅ​អង្គរ​ធំ​នៅ​ទិស​ខាង​លិច​ស្រាប់ ។អ្នក​ខ្លះ​ថា​បើ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហាក់​ដូច​ជា​ហុច​គូទ​ទៅ​លើ​ប្រាសាទ​សំខាន់ៗ​ឯ​ទៀត ។អ្នក ​ខ្លះ​ទៀត​ថា​បាន​ជា​បុព្វ​បុរស​យើង​សាង​ប្រាសាទ​អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ ខាង​លិច​ព្រោះ​ប្រាសាទ​នេះ​ជា​ផ្នូរ​របស់​ព្រះ​បាទ​សុរិយាវរ្ម័ន​ទី​ ២ ។



-អំពីឈ្មោះប្រាសាទ 
ប្រាសាទក្រវាន់
ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ

ឈ្មោះ:
ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
អ្នកកសាង:
មន្ត្រីកាត់​ក្តី​ជាន់ខ្ពស់​របស់​ព្រះបាទហស៌វរ្ម័នទី ១
កាលបរិច្ឆេទកសាង:
គ.ស. ៩២១
ឧទ្ទិសថ្វាយ:
ព្រះវិស្ណុ (ព្រះ​នារាយណ៍)
ស្ថាបត្យកម្ម:
ដើមសម័យអង្គរ
ទីតាំង:
តំបន់អង្គរខាងត្បូងប្រាសាទបន្ទាយក្តី

ប្រាសាទក្រវាន់
មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​​ដោយមន្ត្រី
កាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបី​ជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូចតែចម្លាក់នៅ ឥដ្ឋ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ។ ប្រាសាទ​នេះ​មាន​តួរ​ប៉ម​ប្រាំ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។
ឈ្មោះ​នៃ​ប្រាសាទ​ក្រវាន់​នេះ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេថា ​តើ​ឈ្មោះ​ដើម​វា​មក​ពី​ប្រភព​ណា? តាម​ការសរសេរ​នៅ​ក្នុង​សៀវភៅ​បរទេស ភាគ​ច្រើន​ដែល​ស្តាប់ ប្រជាជន​អាន​មិន​ច្បាស់​ទៅ​ជា​សរសេរ ក្រវាញ តែ​តាម​ការពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវ៉ាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ក្រវាន់នេះ ជា​ឈ្មោះ​ផ្កា​ដែល​នៅ​ម្តុំ​នេះ​សម្បូរ។ ក្រវាន់​ជា​ឈ្មោះ​ផ្កា​មួយ​បែប​ក្រអូប មាន​ផ្កា​ស្រដៀង​នឹង​រំដួល ប៉ុន្តែ​វា​តូចៗ​ជាង​ផ្ការំដួល។
ប្រភពឯកសារ                                                                                                           សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ព​ឆ្នាំ ២០០៥​ ដោយលោក កែវ ភួង
រូបភាព

·                                                                                                                      
                                                                                                                                            ព្រះវិស្ណុដៃ៨

                                                ផ្តែរ​ទ្វារ​ប្រាសាទ



·                                                                                                                                              ព្រះវិស្ណុ​​
·      
  
ព្រះវិស្ណុ​​ជិះ​លើ​គ្រុឌ
·     

   
ព្រះមហេសីព្រះវិស្ណុ




ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក ហើយ​មាន​ផ្ទៃ​ក្រលា ៨០០ x ៤០០ ម៉ែត្រការ៉េ​ ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ ​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំងរឺ​៦១៥ម៉ែត្រ(ឯកសារអង់គ្លេស)
ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖
-       ព្រះបាទ​យសោវរ្ម័ន​ទី​១  (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០)
-       ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​      (សាងសង់​ក្នុង​គ.ស ១០០២-១០៥០)
-       ព្រះបាទ​សូរ្យវរ្ម័ន​ទី​២      (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០)
និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)

ក្បាច់​ហោជាង​នៃ​ព្រះវិហារ សិល្បៈ​ខ្មែរ​សម័យ​ចេនឡា ខេត្ត​ឧ​ប៊ុន​ថា​នី ឯកសារ​នាយកដ្ឋាន វិចិត្រសិល្បៈ​ថៃ​, ក្បាច់​ហោជាងប្រាសាទ​បន្ទាយស្រី ស​.​វ​ទី ១០ សារមន្ទីរ​ជាតិ​ភ្នំពេញ និង ប្រាសាទព្រះវិហារ (​ម​.​១៩៩២) 
តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ប្រវត្តិ​នៃ​ការកសាង ​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ហើយ​សរសេរ​ជា​ភាសា​សំស្រ្កឹត និង​ភាសាខ្មែរ។ អត្ថន័យ​ក្នុង​នោះ​មាន​ចែង​ថា«មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។» គេ​សរសេរ​ថា «ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។» ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ
ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។
ដូចនេះ​ យើង​ឃើញ​ថា​ព្រះអង្គ ឥន្រ្ទាយុទ្ធ មានក៏​ជា​តួរ​អង្គ​ម្នាក់​ដែល​សំខាន់​ក្នុង​រឿង​ប្រាសាទ​នេះ​ដែរ។
ដោយ​ឡែក បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។

ប្រាសាទគុហនគរ

​ជា​ប្រាសាទ​ដ៏ល្អ​មួយ ស្ថិត​នៅ​ភូមិត្រដក់ពង ឃុំពង្រ ស្រុក​​បារាយណ៍ ខេត្តកំពង់ធំ។ ប្រាសាទនេះ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទសូរ្យវរ្ម័នទី ១ ក្នុង​សតវត្សរ៍ទី ១១ តាម​រចនាបថឃ្លាំង ។ ប្រាសាទ​នេះ​កសាង​លើ​ដី​រាប​ស្មើ លើខឿនតែ មួយ​រាង​ចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាកើត មានកំពែងព័ទ្ធជុំវិញ លាត​សន្ធឹង​ពី​កើត​ទៅ​លិច មាន​បណ្តោយ​ប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មាន​គោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈ​ខាង​កើត​កម្ពស់ ៩ ម៉ែត្រ មាន​ទ្វារ​ចូល​ចំនួន ៣កន្លែង ។ ទ្វារ​កណ្តាល មាន​លក្ខណៈ​តូចចង្អៀត ហើយ​ងងឹត​បន្តិច និងមាន​នៅ​សង​ខាង​ចំនួនពីរទៀត។ គោបុរៈ​ខាងលិច​មាន​ទំហំតូច មាន​ទ្វារ​មួយ​ចូល​ទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ខាង​ក្រៅ​បានទេ ។ គោបុរៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះវិហារ​មិន ស្ថិត​នៅ​ចំ​កណ្តាល​កំពែង​ទេ មាន​ទ្វារ​ចូល​ពីប្រាសាទ ទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​កំពែង​បាន​ទេ មាន​តែ ចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅ​ខាង ក្រៅ​សម្រាប់​បង្ហូរ​ទឹក​មន្ត​នៅ​ពេល​គេ​ធ្វើ​ពិធី​ស្រោច ទឹក​នៅ​លើ​សិវលិង្គ ( ស្ថាណាទ្រោនី )។

នៅ​ចំកណ្តាល​មាន​ប៉ម​ខ្ពស់​ទោល​មួយ មាន បន្ទប់ និង យ៉​យ៉ាង​វែង​ចេញ​ទៅ​ទិស​ខាង​កើត ហើយ នៅ​ចំ​ពី​មុខ​មាន សសរ​ពេជ្រ​រាង ៨ ជ្រុង​នៅ​សងខាង ។ នៅ​ផ្នែក​ខាង​លើ​នៃ​សរសេរ​មាន​តុប​តែង​ជា​ក្បាច់ ខ្លួន​នាគ​ព័ទ្ធ​កោង​ដោយ បញ្ចោញ​ក្បាល​ទៅ​សង​ខាង​ពាំ​ផ្កា​ចន្ទន៍។នៅ​លើ​សសរ​ពេជ្រ​នេះ​មាន​ផ្តែរ​មួយ ផ្ទាំង​រចនា​ដោយ​ក្បាច់​ផុស ហើយ​នៅ​ចំ​កណ្តាល​ផ្តែរ​នោះ​មាន​រូប​ព្រះឥន្ទ្រ​ជិះ​ដំរី​ក្បាល​បី ។ តួ​ប៉ម​កណ្តាល នេះ​ត្រូវ​បាន​តុប​តែង​លម្អ​ចាប់​ពី​ក្រោម រហូត​ដល់​ខាង​លើ ។ នៅ​ខាង​លើ​កំពូល​មាន​ក្បាច់​ត្របក​ឈូក​ច្រើន ជាន់​ដែល​តំណាង​ឱ្យ​ចក្រវាល​ទាំងមូល ។

នៅ​ក្បែរ​តួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរ​គោបុរៈ ខាងកើត​មានហោត្រៃ​ទោល​មួយ ( បណ្ណាល័យ ) ធ្វើ អំពី​ថ្មបាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ខាងលិច​បញ្ច្រាស ទិស​របស់ប្រាសាទ មាន​កម្ពស់​មធ្យម​សង់​លើ​ខឿន កម្ពស់ ១ ម៉ែត្រ ។ តាម​ការ​ឱ្យ​ដឹង​ពី​អ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាល​ពីដើម​នៅ​ខាង​មុខ​ប្រាសាទ​នេះមាន​ស្រះ មួយ​យ៉ាង​ធំ​ដែល​ទប់​ទំនប់​ព័ទ្ធ​ជុំវិញ ហើយ​មាន​ស្ពាន ហាល​មួយ​ពី​ទិស​ខាង​លិច​ស្រះ​ដែល​ត​ភ្ជាប់​ពី​តួ​ប្រាសាទ ឆ្លង​កាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លា​ជុំវិញ​ក្បែរៗ​នោះ​ត្រូវ​បាន​ក្លាយ ទៅ​ជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មាន​ម្លប់​ត្រឈឹង​ត្រឈៃ​សម្រាប់​ជា​កន្លែង សមាធិ​របស់​តាយាយ​ក៏​ក្លាយ​ទៅជា កន្លែងកប់ខ្មោចដែរ ។

ប៉ុន្តែមានឯកសារមួយចំនួនបាននិយាយថាប្រាសាទគុហនគរមានបណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគហនគរ​ចែកចេញជាបីផ្នែក៖
1.    ផ្នែកទី១មានកំពស់៨ម៉ែត្រ
2.    ផ្នែកទី២មានកំពស់១២ម៉ែត្រ
3.    ផ្នែកទី៣មានកំពស់១៥ម៉ែត្រ

ប្រាសាទភ្នំជីសូរ
            ប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅលើភ្នំជីសូរ ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។បើយើងធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅមានចម្ងាយ៦២គ. ដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ៥គ.មពីផ្លូវជាតិ តែបើធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយ២៧គ. 
            ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់៣៨០ម នៅដើមសតវត្សទី១១(១០០២-១០៥០ដោយព្រះបាទសូរ្យវរ័្មនទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់ អំពីថ្មភក់ និងលីប៉ូនីតមានបណ្តោយ៦០ម ទទឹង៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២មានទំហំ តូចជាងថែវទីមួយ និងនៅចំកណ្តាលមានទីសក្ការៈមួយដែលសំខាន់ហើយមានទ្វារឆ្លាស់ពីរខាងក្នុង មានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែក គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្តែរនិង សសរពេជ្រ។
នៅចំពីមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀតសាងសង់តាំងពីសម័យកសាងប្រាសាទ ដែលភ្ជាប់ទៅនឹងប្រាសាទសែនឆ្មស់ និងប្រាសាទសែនភូវាំងនិងទន្លេអុំ ដែលជាបឹងដ៏ពិសិដ្ឋកាលពីអតីតកាល សម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មញ្ញសាសនា។







                                                         ស្រះបុរាណ


                                       (ប្រាង្គទាំងឡាយនៃប្រាសាទភ្នំជីសូរ)
    

                                                   (ប្រាង្គក្នុងថែវទី១)
   


                                       (ផ្តែររបស់ប្រាសាទ)

                                  (ប្រាង្គនៅក្នុងថែវទី១)




 ​​                            (ទ្វារបញ្ឆោដែលមានក្បាច់ចម្លាក់ដ៏ល្អឯក)
                                  (ប្រាង្គកសាងពីឥដ្ឋ និងថ្មភក់)
 ប្រាសាទតាកែវ ​កសាងឡើង​ក្នុង​កំឡុង​គ​.​១០០០ ដើម​ស​.​វ​ទី​១០ តែ​មិនទាន់រួច ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ដែលមាន​ប​ច្ឆា​មរណនាម​ថា បរម​វិ​រ​លោកា ដើម្បី​គោរព​សាសនាព្រាហ្មណ៍​សិវៈ​និកាយ។ ប្រាសាទមាន​រាង​៤​ជ្រុង​ទ្រវែងបណ្តោយ ១២០​ម៉ែត្រ x ១០០​ម៉ែត្រ​។​
​    
​វិមាន​ប្រវត្តិសាស្ត្រ​ដ៏​ស្កឹមស្កៃ​នេះ មាន​បី​ជាន់ និង​មាន​កំពស់ ៤៦​ម៉ែត្រ បើ​គិតពី​បាត​ដល់​កំពូល​ប្រាសាទ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​រាង​បួន​ជ្រុង​ទ្រវែង ដែល​មានបណ្តោយ ១២០​ម៉ែត្រ x ១០០​ម៉ែត្រ ហើយពី​មុខមាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ​។​
​    
​ប្រាសាទ​នេះ​ត្រូវបាន​អភិរក្ស​ពី​ឆ្នាំ ១៩២០ ដល់​ឆ្នាំ ១៩២២ ហើយ​ត្រូវបាន​បោះបង់ចោល ។នៅ​ទីបំផុត​ត្រូវបាន​ត្រួសត្រាយ​នៅ​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩៣ ដោយ​លោក អួ​ង​វន ក្រោម​ការណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
​    
​ដោយសារ​ប្រាសាទ​នេះ​មិនទាន់​ធ្វើ​រួច បានជា​គ្មាន​ក្បាច់ក្បូរ​អ្វី​ទាំងអស់ លើកលែងតែ​នៅត្រង់ចំណុច​ខ្លះ​។ នៅ​ប្រាសាទតាកែវ​ គេ​គ្រាន់តែ​ឆ្លាក់​ក្បាច់​ខ្លះ​នៅជាន់​ទី​១ និង​ជាន់​ទី​២ ឯ​ប្រាសាទ​ទាំ​ងមូលខាងលើ គឺ​គ្រាន់តែ​ធ្វើជា​រាងដូចជា​ឆ្លាក់​មិនទាន់​ហើយ​។ តាម​ទស្សនៈ​អ្នក​បុរាណវិទ្យា​​ជាតិ និង​អន្តរជាតិ បាន​ឲ្យ​ដឹងថា : តាម​ការដឹង​តៗ​គ្នា​ថា ប្រាសាទ​នេះ​គេ​មិន​ឆ្លាក់​ក្បាច់​ទេ ព្រោះ​ពី​ដើម​គេ​ស្រោប​ទង់ដែង​ប្រកបដោយ​រចនា​ប័​ថ្ម​ផ្សេង​។​
ប្លង់​នៃ​ប្រាសាទតាកែវ (​ឯកសារ​បារាំង​) និង​រូបភាព​នៃ​ប្រាសាទ​នេះ​

 ​តាម​លោក​ម៉ា​សាល និយាយថា បានជា​គេ​មិន​ឆ្លាក់ ព្រោះ​ថ្ម​ប្រាសាទ​នេះ​រឹង​ណាស់ ហើយ​ស្ថាបត្យករ​ជំនាន់​នោះ​កសាង​ឲ្យ​ប្លែក​ពី​ប្រាសាទ​ដទៃ​។ ប្រហែលជា​ប្រទេស​មាន​សង្គ្រាម ក៏​ទុកចោល​ហើយ​គ្មាន​អ្នកណា​ធ្វើ​បន្តទៀត​។​
​    
​កាលណា​គេទៅដល់​ប្រាសាទ គេច្រើន​ចូល​ពី​ខាងកើត ដោយ​ឈប់​រថយន្ត ហើយ​ចុះ​ដើរ​ចូលទៅ​។ គេត្រូវ​ឆ្លងកាត់​ស្ពាន​ហាលដែល​នៅ​សងខាង​មាន​បង្គោល​សីមា​ចំនួន ៩​ម្ខាង​។ ប្រាសាទ​នេះ គេ​ច្រើនឡើង​ពី​ខាងកើត។​
​    
​ជាន់​ទី​១ មាន​ក្លោងទ្វារ​ចូល​ទាំង ៤​ទិស​ត​ភ្ជាប់​នឹង​កំពែង​ព័ទ្ធជុំវិញ ទ្រ​ដោយ​ខឿន​ថ្មបាយក្រៀម​។ គោ​បុ​រៈ​ខាងកើត និង​ខាងលិច​មាន​ជណ្តើរ​ឡើង​បី កណ្តាល​មួយ និង​ស្លាប​ពីរ (​អម​សងខាង​)​។ គោ​បុ​រៈ​ខាងជើង ខាងត្បូង​មានតែ​ជណ្តើរ​ឡើង​តែមួយ​ចំ​កណ្តាល​។ ពេល​គេ​មើល​ចប់​ត្រូវ​ឡើងទៅ​ជាន់​ទី​១​ទៀត​។​
​    
​ចន្លោះ​ជាន់​ទី​១ និង​ជាន់​ទី​២ មាន​បណ្ណាល័យ​ពីរ​តាម​បណ្តោយ​កំពែង​។ ជាន់​ទី​២ មាន​ជណ្តើរ​ឡើង​តែមួយ មាន​ខឿន​មួយ​ជាន់ធ្វើ​អំពី​ថ្មបាយក្រៀម​កំពស់ ៥,៥០​ម មាន​កាំ ហើយ​មាន​គោ​បុ​រៈ​ចូល ៤​ទិស​ដែរ នៅ​គ្រប់​ជ្រុង​អនុទិស​មាន​ប្រាសាទ​ជ្រុង​ត​ភ្ជាប់​ដោយ​រោងទង (​ជា​ថែវ​) ធ្វើអំពី​ថ្មភក់​ព័ទ្ធជុំវិញ​។​
​នៅ​ថែវ​ខាង​កើតមាន​សំណង់​បណ្ណាល័យ​៤ តាម​បណ្តោយ​រោងទង​មាន​បណ្ណាល័យ​ពីរ​នៅ​សងខាង​គោ​បុ​រៈ និង​មាន​ពីរ​ទៀត​នៅ​ស្រប​គោ​បុ​រៈ ហើយ​មាន​ទ្វារ​ចូលទៅ​លិច​។
​    
​ចន្លោះ​ជាន់​ទី​២ និង​ទី​៣ មាន​បណ្ណាល័យ​៤ អម​បណ្តោយ​រោងទង​មាន​បណ្ណាល័យ​ពីរ​បែរមក​ក្នុង​។ នៅក្បែរ​គោ​បុ​រៈ​ជាន់​ទី​២ ខាងក្នុង​មាន​បណ្ណាល័យ​ពីរ​ទៀត​ធ្វើអំពី​ថ្មភក់ បែរមុខ​ទៅ​ទិស​ខាងលិច​។ នៅ​អែប​ក្បាល​ជណ្តើរ​មានចំឡាក់​គោ​​មួយ​បែរមុខ​មក​ទិសខាងកើត​។
​    
​ជាន់​ទី​៣ មាន​ខឿន ៣​ជាន់ កំពស់ ១៣,៨០​ម មាន​កាំជណ្តើរ ៤១​កាំ ហើយ​មាន​ជណ្តើរ​ឡើង​ទាំង​៤​ទិស។ ចំពោះ​ខឿន​ទាំងបី​ជាន់​នេះ គេ​ឆ្លាក់​ក្បាច់​ល្អ​វិចិត្រ ជា​ទម្រ​ប្រាសាទ​ទាំង ៥ ខាងលើ ពេល​គេ​ឡើងដល់​ប្រាសាទ​កណ្តាល​ហាក់ដូចជា​ឡើងដល់​ភ្នំ​ព្រះ​សុមេរុ ខ្យល់រ​សៀកៗ​គួរ​ឲ្យ​ត្រជាក់ចិត្ត​។ ប្រាសាទ​កណ្តាល​មាន​ខឿន​បី​ជាន់ មាន​កាំ​ចំនួន ២០ សំរាប់​ទ្រ​ប្រាសាទ​កណ្តាល ហើយ​មាន​ប្រាង្គ​ខ្ពស់ត្រដែត​លើ​នភាល័យ៕


ប្រា​សាទភិមាន​អា​កាស  ប្រា​សាទវិមាន​អា​កាស​ជា​ប្រា​សាទ​មួយ​ដែល​ក​សាង​ឡើង​អំ​ពី​ថ្ម​ភក់​នៅ​លើ​ ជើង​គ្រឹះថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រ​ដៀង​នឹង​ប្រា​សាទ​ពី​រ៉ា​មី​ដ ។ កម្ពស់​នៃ​ជើង​គ្រឹះ​ប្រា​សាទ​វិ​មាន​អា​កាស​ទាំង​បី​ជាន់​ប្រ​ហែល​ជា ១២ ម៉ែត្រ​មាន​សណ្ឋាន​ជា​បួន​ជ្រុង​​ទ្រ​វែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ផ្នែក ។ ចំ​ណែក​ឯ​ផ្លូវ​ចូល​ទស្ស​នា​ព្រះ​រាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់​ទៅ​តាម​ជណ្តើរ​គ្រុឌ​​ព្រោះ​ព្រះ​រាជ​វាំង​នេះ​ តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅកាន់​ព្រះ​ពន្លា​នឹង​ឃើញ​ បដិមា​ផុស​​រូប​សិង្ហរ​ចនាបថសម័យ​បាយ័នឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ ទាំង​សង​ខាង ។ នៅលើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​រជ្ជកាល​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដែលគេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ ឬ ប្រារព្ធ​វិធី​ខាង​សាសនា​ផ្សេងៗ ។ បច្ចុប្បន្ន​នេះ​មិន​នៅ​សេសសល់​ស្លាក​ស្នាម​ទៀត​ឡើយ​ព្រោះ​សំណង់​ទាំង​នោះ​ ធ្វើ​អំពី​ឈើ ។ តើប្រាសាទភិមាន​អាកាស​មាន​អ្វីទស្សនាខ្លះ? ប្រាសាទ​វិមាន​អាកាស​ តាំង​នៅ​លើ​ជើង​គ្រឹះ​ខ្ពស់​បី​ជាន់ មួយ​ជាន់ៗ​មាន​កម្ពស់​បួន​ម្រ៉ែត ។ ជាន់​​ក្រោម​បង្អស់​មាន​ទទឹង​​ ២៨ ម្រ៉ែត នៅ​ជួរទិស​ខាង​ជើង-ត្បូង ចំណែក​បណ្តោយ​មាន​ប្រវែង ៣៥ ម្រ៉ែត នៅ​ជួរ​ទិស​ខាង​កើត-លិច ។ ជើង​គ្រឹះ​ប្រាសាទ​ទាំង​បី​ជាន់​ជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​បាន​ដែល​មាន​ ជណ្តើរ​នៅ​កណ្តាល​ជើង​គ្រឹះទាំង ទិស ។

ប៉ុន្តែ​ភាគ​ច្រើន​បាក់​បែក​ស្ទើរ​អស់ ហើយ​កន្លែង​ដែល​នៅ​មាន​សភាព​ល្អ​បំផុត គឺ​នៅ​ផ្នែក​ទិស​ខាង​លិច ។ ផ្នែក​ទាំង​ពីរ​នៃ​ផណ្តើរ​ឡើង​អម​សង​ខាង​ដោយ​បដិមា​ផុស​រូប​សិង្ហ​និង រូបដំរី​នៅ​មុំ​ជើង​គ្រឹះ ទាំង​បី​ជាន់។ តួ​ប្រាសាទ​លើ​ជើង​គ្រឹះ​ជាន់​លើ​បង្អស់​​ផ្នែកក្រៅជា​រោង​ថែវ ធ្វើ​អំពី​ថ្ម​ភក់ ផ្នែក​ក្នុង​ជាតួ​ប្រាសាទលើ​ជើង​គ្រឹះ​ជាន់​លើបង្អស់​ផ្នែក​ក្រៅ​ជា​រោង​​ ថែវធ្វើ​អំពី​ថ្មភក់​ផ្នែក​ក្នុង​ជា​តួ​ប្រាសាទ​សង់​លើ​ជើង​គ្រឹះ​កម្ពស់ ២,៥ ម្រ៉ែត ។ តាម​អ្នកដំណើរ​ចិន​ឈ្មោះ​ជីវ តា​ក្វាន់បាន​អោយ​ដឹង​ថានៅ​ក្នុង​ប្រា​សាទ​​នេះ​ស្តេច​នឹង​ត្រូវ​យាង​មក​ ផ្ទុំ​ជា​មួយ​នឹង​នាង​នាគ​ក្បាល​ ៩ ដែល​ប្រែក្រឡា​ជា​ស្រី​ស្អាត​រាល់​យប់​តាម​ពង្សាវតារ​បាន​តំណាល​តៗ​គ្នា​នៅក្នុង​​ស្រទាប់​មជ្ឈដ្ឋាន​ជន​ជាតិ​ចិន ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ព្រះ​នគរ​សម័យ​នោះ ។ ស្រះ​ទឹក​ហ្លួង​ មាន​សណ្ឋាន​រាង​ ជ្រុង​ទ្រ​វែង​មាន​ទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត ។ គែម​ស្រះជា​ថ្ម​ភក់​ព័ទ្ធ​ជុំ​វិញ​ជា​ច្រើន​ជាន់​ចោត​ចុះ​ផ្នែក​ខាង​ក្រោម ។ គេ​ជឿ​ថាស្រះ​នេះកសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី១ ហើយ​ឆ្លាក់​រូប​បន្ថែម​ក្នុង​រជ្ជកាល​ព្រះ​បាទ​សុ​រ្យវរ្ម័ន​ទី​៧​ ។ នៅ​ត្រង់​បរិវេណ​ខាង​ត្បូង​នៃ​ស្រះ​មាន​​កំពែង វែង​ត​ទៅ​ទិស​ខាង​លិច​បន្តិច គេ​សន្និដ្ឋាន​ថា កំពែង​នេះ​សាង​ឡើង​ដើម្បី​បាំង​​ដី​ពី​ប្រាសាទ​វិមាន​អាកាស​កុំ​អោយ​ហូរ​ចុះ ​មក​ស្រះ ។ ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែងនៃ​កំពែង​នេះ​គឺ​រូប​ចម្លាក់​ល្អ​ឥត​ខ្ចោះ ហើយ​មាន​រូប​ខ្លះ​ស្រដៀង​នឹង​រូប​ចម្លាក់​នៅ​តាម​ជញ្ចាំង​ទី​ព្រះ​លាន​ស្តេចគម្លង់ ។ ស្រះ​ទឹក​ខាង​កើត នៅ​ទិស​ខាង​កើត​នៃ​គោ​បុរៈ​ខាង​ជើង ។​ មាន​ទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មាន​សណ្ឋាន​ជា​ស្រះ​ថ្ម​ភក់​ដែល​មាន​ជម្រៅ​ ៤,៥ ម្រ៉ែត ។​ គេ​ជឿថា​ស្រះ​នេះគឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​វាំង​ដែល​កសាង​ឡើង​ក្នុង​ បរិវេណ​នេះលើក​ដំបូង ។ របៀង និង ស្រះ​ទឹក​ខាង​លិច​នៃ​ស្រះ​ទឹក​ហ្លួង នៅ​ខាងលិច​គោ​បុរៈ​ខាង​ជើង ។​ ខាង​ក្រៅ​ជា​កំពែង​ថ្ម​បាយ​ក្រៀម​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ។ បន្ទាប់​មក​ទៀត​ជា​ស្រះ​ទឹក​ខ្នាត​តូច​ និង របៀង​ទាបៗ ហើយ​ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែង​មួយ​កន្លែង​ទៀត​ គឺ​រូប​ចម្លាក់​នៅ​លើ​កំពែង ។ របៀង​ខាង​កើត មាន​សណ្ឋាន​ជា​រូប​កាកបាទ មាន​សសរ​មូល​នៅ​ខាង​ក្រោម ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​ដើម​ឈើ​ដុះ​គ្រប​ជិត​ស្ទើរ​អស់ ប្រសិន​បើ​យើង​ដើរ​ទៅ​ទស្សនា​មាន​ការ​លំបាក​បន្តិច។





១០- មុខងារប្រាសាទ
ប្រាសាទបូរាណរបស់ខ្មែរ មានមុខងារសំខាន់ៗសំរាប់ៈ
-       ឧទ្ទិសថ្វាយដល់អាទិទេព ឬ ទេវៈផ្សេងៗ ក្នុងសាសនា ព្រាហ្មណ៏ដូចជា ព្រះឥសូរ ព្រះនរាយណ៏ ព្រះព្រហ្ម និងអវតានៃព្រះវិស្ណុជាដើម 
-    ឧទ្ទិសថ្វាយព្ឬះពោធិសាត់ក្នុងពុទ្ធសាសនា ដូចជា ព្រះពោធិសាត់ លោកេស្វរៈ ជាដើម ។
-    ឧទ្ទិសថ្វាយដល់ទេរាជ ដំកល់លឹង្គឥសូរ តំណាងព្រះរាជា ជាដើម 
-    ឧទ្ទិសថ្វាយដល់បុព្វបុរសរបស់ព្រះរាជាមាន មាតា បិតា ជីដូន ជីតា និង វរៈជនជាដើម 

សនិដ្ឋាន
ក្រោយពីរបានធ្វើការសិស្សាស្រាវជ្រាវអំពី រចនាបថឃ្លាំងរួចមក។ ធ្វើអោយយើងបាន យល់កានតែច្បាស់អំពី ភាពច្នៃប្រឌិតរបស់បុព្វបុរសខ្នែរយើង